បន្ទាយមានជ័យ ៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ជាជនជាតិបរទេស និងរថយន្តសេរីទំនើប២គ្រឿងពាក់ព័ន្ធដឹកសាកសពយកកប់ចោលក្នុងព្រៃកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានចិនស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់មាន៖ ១.ឈ្មោះ អា ហួរ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិម៉ីយ៉ាន់ម៉ា ២.ឈ្មោះ អាយ កូម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិម៉ីយ៉ាន់ម៉ា ៣.ឈ្មោះ ស៊ូ ហ៊ានដុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅការដ្ឋានក្រុមហ៊ុនចិន ស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




