Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខេត្ត​យ៉ា​ឡាយ វៀតណាម អះអាងថា បាន​រកឃើញ​ទីតាំង​ធ្លាក់​របស់​យន្តហោះ MH 370 របស់​ម៉ាឡេស៊ី​ (វីដេអូ)

​នៅ​ថ្ងៃ​ទី ៦ ខែ​កញ្ញា ឆ្នាំ ២០១៨ ពលរដ្ឋ​ខេត្ត​យ៉ា​ឡាយ (Gialai) សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ទៅ​កាន់​ស្នាក់​ការ​របស់​កាសែត Gialai Online ហើយ​អះអាងថា គាត់​បាន​ដឹង​ទីតាំង​ពិតប្រាកដ សង្ស័យថា​ជា​យន្តហោះ MH 370 របស់​ម៉ាឡេស៊ី ដែល​បាត់​ស្រមោល​ពី​ថ្ងៃ​ទី ៨ ខែ​មីនា ឆ្នាំ ២០១៤ ។ បុរស​នេះ​នៅ​បាន​ផ្តល់​ឲ្យ​កាសែត​អន​ឡាញ​នេះ នូវ Clip ដែល​គាត់​បាន​ថត​តាំងពី ៤​ឆ្នាំមុន លើ Google earth ពី​រូបភាព​ដែល​គាត់​បាន​មើល​ឃើញ​ពេល​នោះ ។​

​រូបភាព​សង្ស័យថា ជា​យន្តហោះ MH 370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ស្ថិត​ក្នុង​បាត​បឹង​មួយ ដែល​ពលរដ្ឋ Gielai បាន​ផ្តល់ឲ្យ​។

​គាត់​រំលឹក​ឡើងវិញ​ថា ៖ ៤​ឆ្នាំ​មុន​ពេល​គាត់​កំពុង​រកស៊ី​នៅ​ខេត្ត​ដាក់​ណុង (DACNONG) ដោយ​ចៃដន្យ​ពេល​កំពុង​ស្វែងរក​ព័ត៌មាន​ពី​រូបភាព​ផ្កាយរណប​លើ​បណ្តាញ​អ៊ិន​ធើ​ណេត ស្រាប់តែ​ប្រទះឃើញ​យន្តហោះ​មួយ​គ្រឿង​មាន​ទំហំ​ស្រដៀង​នឹង​យន្តហោះ MH 370 ស្ថិត​ក្នុង​បាត​បឹង​មួយ ។ គាត់​ក៏​ថត Clip រូបភាព​នោះ ព្រមទាំង​ទីតាំង​របស់​វា​លើ Google Earth ។ បច្ចុប្បន្ន​ផ្ទៃ​បឹង​នេះ ទឹក​កើនឡើង​ខ្ពស់ ពុំ​អាច​មើលឃើញ​ដោយ​ភ្នែក​ធម្មតា​បាន​ឡើយ ប្រសិន​បើ​គ្រាន់តែ​នៅ​ពី​លើ​បឹង ឬថ​ត​ពី​ផ្កាយរណប​នោះ ។​

​ក្រោយមក​គាត់​បាន​បង្ហោះ Clip នេះ​ឡើង Youtube ហើយ​មកទល់ពេលនេះ មាន​អ្នកទស្សនា ៥.៧០០​លើក (​ដោយសារ​មូលហេតុ ច្រើន​ទើប​រើ​ទម្លាក់​ចេញ​វិញ​) ប៉ុន្តែ​គ្មាន​អ្នក​ណា​មាន​យោបល់​អ្វី​ទេ ។ ថ្មីៗ​នេះ​គាត់​ឃើញ​កាសែត​សរសេរថា ជនជាតិ​អង់គ្លេស​ម្នាក់ បាន​ចុះផ្សាយ​ព័ត៌មាន​ថា បាន​រកឃើញ MH 370 នៅក្នុង​ព្រៃ​ក្រាស់ ប្រទេស​កម្ពុជា ។ តាម​រូបភាព Clip ដែល​គេ​បង្ហោះ​នោះ គាត់​ឃើញ Clip របស់​គេ​ស្រដៀង​នឹង Clip របស់គាត់ ហើយ​មាន​សញ្ញា​កែសម្រួល​ខ្លះ ។ ដូច្នេះ​ទើប​គាត់​សម្រេច​ប្រកាស​ព័ត៌មាន​នេះ​ប្រាប់​ទៅ​កាសែត Gialai Online ។​

​ខណៈ​ដែល​ជនជាតិ​អង់គ្លេស Ian Wilson បាន​ផ្សាយ​ព័ត៌មាន​ពី​ប៉ុន្មាន​ថ្ងៃមុន មាន​លក្ខណៈ​ខុសគ្នា​នឹង​ព័ត៌មាន​របស់​ពលរដ្ឋ​រូបនេះ ទើប​កាសែត Gialai Online បាន​សម្រេច​ប្រកាស​ផ្សាយ​ជា​សាធារណៈ ។​

​តាម​នោះ​យន្តហោះ​ត្រូវបាន​អះអាងថា​ជា MH 370 ត្រូវបាន​បុរស​សញ្ជាតិ​វៀតណាម​រកឃើញ​មាន​ប្រវែង ៦០,៧៨​ម៉ែត្រ ប្រវែង​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ម្ខាង​ទៀត​គឺ ៣១.២៣​ម៉ែត្រ យន្តហោះ​នៅ​ទាំងមូល ក្បាល​សំ​យ៉ុង​ចុះ​ក្នុង​បាត​បឹង ។ ប្រវែង​នេះ​ស្មើ​នឹង​យន្តហោះ MH 370 ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បានប្រកាស ។ យន្តហោះ​បាន​ធ្លាក់​ចុះ​ទឹក​ជម្រៅ​ប្រមាណ ៣០​ម៉ែត្រ អាច​កប់​ក្នុង​ល្បាប់ ៥-៦​ម៉ែត្រ ពុំមែន​ស្ថិត​ក្នុង​ព្រៃ​ក្រាស និង​ក្នុង​ទឹកដី​កម្ពុជា​ទេ ។​

​តាមរយៈ​រូបភាព​គេ​ឃើញ ស្លាប​យន្តហោះ​មាន​លក្ខណៈ​កំពិត​វៀច​មើល​ពុំ​ច្បាស់ បញ្ជាក់​មុនពេល​ធ្លាក់​ដល់​បឹង វា​បាន​ប៉ះទង្គិច​ស្រាល​ជាមួយ​ដើមឈើ​ព្រៃ ឬ​លិច​ជ្រៅ​ទៅក្នុង​ដី​ល្បាប់ ។​

យន្តហោះ MH 370

​ចំណុច​សំខាន់​ជាងគេ​គឺ​ទីតាំង​ធ្លាក់​នៃ MH 370 ដែល​លោក​សន្និដ្ឋាន​វា​ស្ថិត​នៅ​កៀក​ជាមួយ​អ័ក្ស​ហោះហើរ ពី​ម៉ាឡេស៊ី ទៅ​ប៉េកាំង ហើយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ចំណុច​បាត់​សញ្ញា​ទាក់ទង​របស់​យន្តហោះ ។​

​បុរស​រូប​នេះ​ប្រាប់​បន្ថែមថា ៖ ពេល​ដែល​ម៉ាឡេស៊ី កំពុង​ប្រឹងប្រែង​រុករក​នោះ​មាន​ព័ត៌មាន​ជាច្រើន​ត្រូវបាន​គេ​លើក​ឡើង ធ្វើឲ្យ​លោក​មន្ទិលសង្ស័យ​នឹង​រូបភាព​ដែល​លោក​បាន​ថត​ទុក​ពេល​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​នោះ ។​

​ចុង​ក្រោយ​បុរស​រូប​នេះ​អះអាងថា ៖ ត្រូវការ​ពេល​តែ ២-៣​ថ្ងៃ​ប៉ុណ្ណោះ គឺ​អាច​រកឃើញ​ទីតាំង​យន្តហោះ​ដែល​អាច​ជា MH 370 នោះ​ហើយ ។ ប្រសិនបើ​រដ្ឋាភិបាលរ​បស់​ម៉ាឡេស៊ី​អះអាង​ឡើងវិញ​ពី​រង្វាន់ ៧០​លាន​ដុល្លារ​នោះ លោក​នឹង​ចំណាយ​លុយ​ផ្ទាល់ខ្លួន សុំ​ច្បាប់​អនុញ្ញាត​រៀបចំ​កម្លាំង​មុជ​ស្វែងរក ។​ល​។ ប្រសិនបើ​ពុំ​ត្រឹមត្រូវ​ថា​ជា MH 370 ទេ នោះ​ម៉ាឡេស៊ី​គ្មាន​បាត់បង់​អ្វី​ហើយ​ចំណាយ​ទាំងស្រុង​ជា​បន្ទុក​របស់​លោក ៕

​ចន្ទ្រា​

×