មេដឹកនាំរុស្ស៊ី ព័រទុយហ្គាល់ និងអ៊ីរ៉ង់ កាលពីថ្ងៃទី៧ខែកញ្ញាម្សិលមិញនេះបានចាប់ផ្ដើមជំនួបកំពូលដើម្បីពិភាក្សា អំពីវិធីសាស្ដ្រជាជំហានៗដើម្បីស្ដារស្ថានការណ៍នៅខេត្តIdlib ភាគពាយ័ព្យស៊ីរី។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបកំពូល ប្រធានាធិបតីរុស្ស៊ី Putin ឱ្យដឹងថា មេដឹកនាំប្រទេសទាំងបីបានពិភាក្សាអំពីវិធានការជាក់ស្ដែងទាំងឡាយទាក់ទងដល់ដំណើរការជាជំហានៗដើម្បីកាត់ បន្ថយភាពតានតឹងនៅIdlib ហើយតាមរយៈនោះជំរុញឱ្យមានលទ្ធភាពសម្របសម្រួលគ្នាជាមួយនឹងបណ្ដាក្រុមបះបោរ ដែលមានគំនិតចង់ចរចា។
មេដឹកនាំរុស្ស៊ីក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ត្រូវពិនិត្យសភាពការណ៍នៅតំបន់ដើម្បីកាត់បន្ថយភាពតានតឹងនៅIdlibដើម្បីប្រទេសទាំងបីស្វែងរកដំណោះស្រាយតាមគោលការណ៍និងស្មារតីសហប្រតិបត្ដិការគ្នា។
មុននោះនៅក្នុងជំនួបកំពូលត្រីភាគី មេដឹកនាំរុស្ស៊ីបានលើកតម្កើងការដែលប្រទេសទាំងបីចាប់ផ្ដើមអនុវត្ដន៍កិច្ចប្រឹងប្រែង មនុស្សធម៌រួមជួយឱ្យSyriaកសាងប្រទេសឡើងវិញបន្ទាប់ពីរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ធានារ៉ាប់រងបានការវិលត្រឡប់ទ្រង់ទ្រាយធំរបស់ជនភៀសខ្លួនSyria មកកាន់មាតុប្រទេសវិញ។
លោក Putinក៏សម្ដែងក្ដីសង្ឃឹមថាក្រុមឧទ្ទាមនៅខេត្ដដែលស្ថិតក្រោមការត្រួតត្រារបស់ភាគីបះបោរនឹងទម្លាក់អាវុធ ហើយចូលសារភាព។
ខេត្តIdlib បច្ចុប្បន្នកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមធ្វើសង្គ្រាមសាសនាHayat Tahrir al-Sham (HTS), ដែលដឹកនាំដោយសាខានៃបណ្ដាញភេរកម្មអន្ដរជាតិal-Qaedaមួយជាអ្នកបញ្ជា៕
សូយន