Australia និង New Zeland បានចាត់យន្ដហោះស៊ើបការណ៍ដើម្បីតាមឃ្លាំមើលទង្វើគេចវេះពីការដាក់ទណ្ឌកម្មដោយបន្ដ ធ្វើការដឹកទំនិញទៅកាន់តំបន់សមុទ្រជិតកូរ៉េខាងជើង។
នៅថ្ងៃទី៧ខែកញ្ញា ប្រទេសទាំងពីរបានប្រកាសថាពួកគេចាត់ឱ្យយន្ដហោះល្បាត៣គ្រឿងទៅកាន់ជប៉ុនដើម្បីគាំទ្រដល់ការអនុវត្ដទណ្ឌកម្មលើកូរ៉េខាងជើងរបស់អង្គការសហប្រជាជាតិ។ ក្នុងនោះAustraliaនឹងបង្កើនបន្ថែមយន្ដហោះល្បាតAP-3C Orion ពីរគ្រឿងបន្ថែមលើយន្ដហោះមួយគ្រឿងបានទៅដល់ទីនេះកាលពីដើមឆ្នាំ។
ទង្វើរបស់Australiaគឺជាការតភ្ជាប់ទស្សនៈតឹងរ៉ឹង បំណងរារាំងទំនាក់ទំនងជំនួញខុសច្បាប់ ទប់ស្កាត់មិនឱ្យមានការគេចវេះសកម្មភាពដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។
ឧបនាយករដ្ឋមន្ត្រី New Zeland Winston Peters ក៏បានបញ្ជាក់ថា៖ ប្រទេសនេះក៏បានចាត់ឱ្យយន្ដហោះP-3K2 របស់ទ័ពអាកាសដើម្បីជួយល្បាតផងដែរ។ឧបនាយករដ្ឋមន្ដ្រីរូបនេះថ្លែងថា៖ យើងខ្ញុំស្វាគមន៍ការចរចាថ្មីៗនេះររវាងអាមេរិក កូរ៉េខាងត្បូងនិងខាងជើង ប៉ុន្ដែកូរ៉េខាងជើងគប្បីអនុលោមតាមកាតព្វកិច្ចអន្តរជាតិនោះគឺការអនុវត្តឱ្យបានគ្រប់គ្រាន់ចំពោះសេចក្ដីសម្រេចចិត្ដទាំងឡាយរបស់ក្រុមប្រឹក្សាសន្ដិសុខUN។
គួររំលឹកថា អាមេរិកបានអនុវត្តន៍គោលនយោបាយ«បង្កើនសម្ពាធអតិបរិមា»ចំពោះកូរ៉េខាងជើងដើម្បីបង្ខំឱ្យប្រទេសនេះ បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។នៅខែសីហាកន្លងមក អាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនរុស្ស៊ីដោយចោទថាក្រុមហ៊ុនទាំងនេះបានដឹកផលិតផលប្រេងកែច្នៃឱ្យដល់កូរ៉េខាងជើង ព្រោះវាបំពាននឹងបទបញ្ជាដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕
សូយន