ជាងពាក់កណ្ដាលតំបន់Hokkaido ត្រូវបានកាត់ផ្ដាច់អគ្គិសនី ហើយពលរដ្ឋត្រូវទៅតម្រៀបជួរគ្នាដើម្បីសាកទូរស័ព្ទនៅស្ថានីយរថភ្លើង។
តាម Reuters ទូរទស្សន៍ជប៉ុនបានផ្សាយចេញនូវទិដ្ឋភាពថតពីSapporo ទីក្រុងធំបំផុតរបស់Hokkaido ឃើញថាផ្លូវគមនាគមន៍មិនដំណើរការ ហើយប៉ូលិសត្រូវចេញបញ្ជាចរាចរណ៍។
ដើម្បីជួយឱ្យពលរដ្ឋរក្សាទំនាក់ទំនងបាន សាលាក្រុងSapporo បានបង្កើតទីតាំងសាកថ្មទូរស័ព្ទមិនយកកម្រៃ។ពលរដ្ឋតែងឆ្លៀតសាកថ្មតាមទីសាធារណៈ ដូចជាស្ថានីយរថភ្លើងក្នុងអំឡុងពេលរង់ចាំ។ ពលរដ្ឋHokkaido ម្នាក់និយាយថា ព្រោះតែអគ្គិសនីត្រូវកាត់ផ្ដាច់ ធ្វើឱ្យរថភ្លើងនិងមេត្រូបានផ្អាកសកម្មភាព ពួកខ្ញុំធ្វើដំណើរពីHokkaidoទៅកាន់Aomori ដោយជិះសាឡាង។
គូររំលឹកថា គ្រោះរញ្ជួយដីកម្រិត៦,៧ Richter បានធ្វើឱ្យមនុស្សស្លាប់កើនឡើងដល់១៩នាក់ ហើយប្រជាជប្រមាណ៥,៣សែននាក់នៅលើកោះនេះកំពុងរស់នៅដោយគ្មានអគ្គិសនី៕
លីសា