ស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ដែលត្រូវបានដឹងជាមេម៉ាកូន២ ត្រូវបានបាញ់សម្លាប់នៅក្នុងរថយន្តរបស់នាងគួរឲ្យអាសូរ ពីសំណាក់ម្នាក់ក្នុងចំណោមមិត្តប្រុសជាច្រើននាក់របស់នាង បន្ទាប់ពីបុរសជាជនដៃដល់រូបនោះ បានរកឃើញថា នាងពិតជា «មនុស្សដែលគិតតែពីលុយ» និងកំពុងមានស្នេហាជាមួយបុរសៗជាច្រើននាក់ផ្សេងទៀត ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសថៃនេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ។
យោងតាម The Sun ស្ត្រីម្នាក់ឈ្មោះ Naphatorn Kanokasemsophon អាយុ ២៣ ឆ្នាំ បានកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ នៅក្នុងទីក្រុង Pattaya ដោយប្រើប្រាស់លុយពីបណ្តា «មិត្តប្រុស» ជាច្រើននាក់របស់នាង ។ ស្រីស្អាតរូបនេះក៏ត្រូវបានដឹងថា មានមិត្តប្រុសម្នាក់ក្នុងចំណោមនោះ គឺជាជនជាតិហុឡង់ ដែលបានផ្តល់លុយកាក់ឲ្យនាង ៧០០ ផោន (៩០០ ដុល្លារ) ជារៀងរាល់ខែ ។
គេក៏ពុំដឹងពីចំនួនលុយដែលនាងទទួលបានប្រុសស្នេហ៍ទាំងអស់របស់នាងនោះទេ ប៉ុន្តែ ជាក់ស្តែង វាគ្រប់គ្រាន់សម្រាប់នាងកែកុនដើមទ្រូង, វះកាត់កែសម្ផស្ស, សម្លៀកបំពាក់លេងម៉ូដថ្លៃៗ និងសូម្បីរថយន្តដ៏ទំនើប១គ្រឿង ដែលនាងត្រូវបានសម្លាប់នៅក្នុងនោះផងដែរ ។
ទោះយ៉ាងណា ម្នាក់ក្នុងចំណោមមិត្តប្រុសទាំងអស់របស់នាងឈ្មោះ Wallop Huayhongthong បានចាប់ផ្តើមមានការសង្ស័យទៅលើនាង ។ តាមប្រភពឲ្យដឹង អ្នកទាំងពីរបានកំពុងមានទំនាក់ទំនងស្នេហានឹងគ្នារយៈពេលជា១ឆ្នាំ ហើយនាងបន្តច្រានចោលសំណើរសុំរៀបរបស់បុរសនេះ ។
ហេតុដូច្នេះ បុរសនេះក៏បានចាប់ផ្តើមតាមឈ្លបមើលនាង និងក៏កើតជារឿងប្រច័ណ្ឌយ៉ាងខ្លាំងក្លា នៅពេលបុរសនេះបានដឹងថា ប្រាក់ខែរបស់គាត់គ្មានការអ្វីសោះ ប្រៀបទៅនឹងលុយ Naphaatorn ទទួលបានជារៀងរាល់ខែ ។ ហើយណាមួយទៀត គាត់ក៏ពុំចូលគំនិតចែករំលែកដៃគូរបស់ខ្លួនជាមួយប្រុសជាច្រើននោះទេ ។
រឿងនេះ បានធ្វើឲ្យ Wallop ឈានទៅទិញកាំភ្លើងពីទីផ្សារងងឹត និងស្នើសុំនាងជួប ។ ផ្អែកតាមសារនៅក្នុងទូរស័ព្ទរបស់ Naphatorn បុរសរូបនេះបានយល់ព្រមឈប់ទាក់ទងនាង ប្រសិនជានាងបង្ហាញខ្លួនវេលាម៉ោង ៣ ព្រឹកថ្ងៃច័ន្ទ ។
ទោះយ៉ាងណា ដោយសារតែចរចាគ្នាមិនល្អ ហើយបន្ទាប់ផ្ទុះកំហឹងយ៉ាងខ្លាំងមួយ Wallop ក៏បានដកកាំភ្លើងបាញ់នាងនៅត្រង់ក្បាលចំនួន៦គ្រាប់ នៅចំណុចភ្លើងស្តុប ។ នាងបានស្លាប់នៅក្នុងរថយន្ត Honda City របស់នាង ។
ក្រោយមក គេបានរាយការណ៍ថា ជនសង្ស័យបានចូលខ្លួនឲ្យប៉ូលីស និងបានប្រាប់ពួកគេដ៏គួរឲ្យភ្ញាក់ផ្អើលថា បំណងរបស់គាត់ក្នុងការបាញ់កាំភ្លើងខ្លីផលិតដោយចិននេះ គឺគ្រាន់តែដើម្បីទម្លុះកញ្ចក់រថយន្តប៉ុណ្ណោះ ។ ហើយគាត់ក៏បានអះអាងថា គាត់មិនបានដឹងនាងនៅក្នុងរថយន្តនោះដែរ ៕ ឧត្តម (Worldofbuzz)