មានហេតុការណ៍ផ្ទុះនៅក្នុងរោងចក្រមួយស្ថិតក្នុងប្រទេសចិន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ២នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ហើយការផ្ទុះបណ្តាលឲ្យសំណង់អាគារនៅក្បែរនោះជាច្រើនខ្នងបានបាករលំ។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព៌តមានចិន Xinhua។
ការផ្ទុះដ៍កក្រើកបានកើតឡើងនៅម៉ោង ៩ព្រឹក ថ្ងៃអាទិត្យ (ម៉ោងក្នុងប្រទេសចិន) ទីក្រុងកំពុងផែ នីងប៉ (Ningbo) ស្ថិតក្នុងខេត្ត ជឺជាំង (Zhejiang) ភាគខាងលិចប្រទេសចិន។
មនុស្សចំនួន ១៦នាក់បានរងរបួសហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា គ្មាននរណាម្នាក់រស់នៅក្បែរតំបន់ផ្ទុះនោះទេ ប៉ុន្តែអ្នកប្រមូលសំរាប់ប្រហែលជាកំពុងធ្វើការនៅក្នុងរោងចក្រនោះក្នុងពេលមានហេតុការណ៍ផ្ទុះ។
មូលហេតុនៃការផ្ទុះមិនទាន់ត្រូវបានដឹងនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងចាប់ផ្តើមដោយអាជ្ញាធរប្រចាំតំបន់៕ សុភ័ក្ត្រ