បុរសជនជាតិអង់គ្លេសម្នាក់ កំពុងប្រកាន់យកនូវការអះអាងរបស់គាត់ដែលថាជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបាត់ អាចស្ថិតនៅក្នុងព្រៃកម្ពុជា បន្ទាប់ពីក្រុមហ៊ុនផ្កាយរណបចិនមួយបានជំទាស់នឹងការរកឃើញរបស់គាត់ ។ លោក Ian Wilson ឥឡូវនេះ ចង់ឱ្យគេពិនិត្យទីតាំងនេះដោយឧទ្ធម្ភាគចក្រ ។
លោក Wilson បានរកឃើញអ្វីដែលមើលទៅហាក់ដូចជារូបរាងនៃយន្តហោះនៅលើ Google Earth ស្ថិតនៅចំកណ្តាលព្រៃដ៏ក្រាស់មួយនៅក្នុងប្រទេសកម្ពុជា ។ ការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានជំរុញឱ្យគាត់ស្ទង់មើលពីចម្ងាយថា រូបរាងនៃរូបភាពភីកសែលនេះ គឺគ្មានអ្វីក្រៅពីយន្តហោះ Boeing 777-200ER ដែលបានបាត់ខ្លួនក្នុងឆ្នាំ ២០១៤ ដែលធ្វើដំណើរពីក្រុងគួឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង ។
រឿងរ៉ាវនេះ ដែលដំបូងឡើយ ត្រូវបានរាយការណ៍ដោយ Daily Star ត្រូវបានដកស្រង់យកមកចុះផ្សាយនៅលើកាសែតផ្សេង ហើយភ្លាមៗនោះ រឿងនេះក៏បានធ្វើឲ្យមនុស្សជាច្រើនជឿថា ទីកន្លែងនៃយន្តហោះបាត់ខ្លួនយូរឆ្នាំនេះ ចុងក្រោយត្រូវបានរកឃើញ ។
ខណៈដែលការរុករកដ៏មានសក្តានុពលដទៃទៀត សម្រាប់យន្តហោះនេះ ដែលពីមុន ត្រូវបានទាត់ចោលដោយចាត់ទុកថាជាការហោះហើររបស់យន្តហោះដទៃ នៅពាក់កណ្តាលំហរអាកាស ដោយក្រុមអ្នកជំនាញជាច្រើននោះ តែពេលនេះលោក Wilson ជឿជាក់ថា ការរកឃើញរបស់គាត់ គឺកម្មវត្ថុលើកឡើងពិតមួយ ។
ផ្តល់បទសម្ភាសន៍ជាមួយ Daily Star លោក Wilson បាននិយាយថា យន្តហោះដែលគាត់បានរកឃើញនៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅកម្រិតផ្ទៃដី ព្រោះ Google Eath ផ្តល់នូវជម្រើសក្នុងការ «រេចេញពីទិដ្ឋភាពផ្ទៃដី» នៅពេលចូលកៀកយន្តហោះ នៅក្នុងកម្មវិធី ។
កក្តាមួយផ្សេងទៀត ដែលធ្វើឲ្យលោក Wilson ជឿថា រូបភាពព្រាលដែលគាត់បានរកឃើញថាជាយន្តហោះ Boeing 777-400 ដែលបានធ្លាក់ គឺទំហំរបស់យន្តហោះ ។ ខណៈដែលលើកឡើងថា រូបភាពនេះបង្ហាញថាយន្តហោះនេះមានទំហំធំជាង MH370 Boeing លោក Wilson បានធ្វើកំណត់សម្គាល់ដូចខាងក្រោម៖
«ផ្អែកតាមការវាស់ស្ទង់ពីការចាប់បានរបស់ Google នោះអ្នកនឹងសម្លឹងឃើញថា វាមានប្រវែងប្រហែល ៦៩ ម៉ែត្រ ប៉ុន្តែ នៅទីនោះ មើលទៅមានគម្លាតមួយរវាងកន្ទុយ និងខ្នងនៃយន្តហោះ ។ វាគ្រាន់តែមានទំហំធំជាងបន្តិចប៉ុណ្ណោះ ប៉ុន្តែ មានគម្លាតមួយដែលអាចនឹងយកមកគិតបានសម្រាប់ការវាស់វែងនេះ» ។
ទោះជាយ៉ាងណា ការអះអាងរបស់លោក Wilson ត្រូវបានជំទាស់ ដោយមនុស្សជាច្រើន នៅលើពិភពអនឡាញ ។
យោងតាមរឿងរ៉ាវនៅលើបណ្តាញសង្គម Twitter, Space View ដែលជាអ្នកផ្តល់ទិន្នន័យផ្កាយរណប EO របស់ចិន បាននិយាយថា អ្នកចូលរួមពាក់ព័ន្ធក្នុងរឿងនេះ បានសុំក្រុមហ៊ុននេះ «ចុះទៅថតនៅទីតាំងកើតហេតុ» ។
ខណៈដែលរូបភាពមួយដែលត្រូវបានប្រើនៅលើ Google Earth កាលពីឆ្នាំ ២០១៨, នោះ Space View ដែលបានបង្កើតឡើងនូវរូបភាពចំនួន ៣ ពីឯកសាររក្សាទុករបស់ខ្លួនពីឆ្នាំ២០១៥, ២០១៦ និង២០១៨ បានត្រឹមនិយាយថា៖ «សុំទោស! ពុំមានយន្តហោះត្រូវបានរកឃើញនៅទីនោះទេ» ។
ទាក់ទងនឹងករណីដ៏គួរឲ្យភ្ញាក់ផ្អើលនេះផងដែរ កម្ពុជាក៏បានប្រតិកម្មយ៉ាងលឿន ដោយចាត់ទុករបាយការណ៍នេះថាជា «ព័ត៌មានក្លែងក្លាយ» ប៉ុណ្ណោះ ។ អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ទីភ្ញាក់ងារសារព័ត៌មានស៊ីនហួថា៖ «ពុំមានភស្តុតាង (ព័ត៌មាន ឬ ទិន្នន័យ) ណាមួយ ដើម្បីបញ្ជាក់ថាវាបានជួបគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជានោះទេ» ។
អ្នកនាំពាក្យលោក ស៊ិន ច័ន្ទសេរីវុទ្ថា បាននិយាយថា៖ «ប្រសិនបើព័ត៌មាននេះជាការពិតនោះៗ អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី នឹងធ្វើការអំពាវនាវដល់ពួកយើងហើយ សម្រាប់កិច្ចសហប្រតិបត្តិការ… ប៉ុន្តែ អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី ពុំបានទាក់ទងខាងយើង អំពីបញ្ហានេះទេ ។ លោកក៏បានបន្ថែមថា ពុំមានយន្តហោះណាមួយត្រូវបានរកឃើញនៅក្នុងតំបន់នេះនោះដែរ ។
ប៉ុន្តែ លោក Wilson នៅតែមានភាពរឹងមាំថា តំបន់នោះត្រូវតែពិនិត្យបន្ថែមទៀត ។ ហើយជាមួយ Star គាត់សូម្បីអះអាងថា កូអរដោនេដែលត្រូវបានប្រើដោយ Space View គឺមិនដូចគ្នានឹង Google Earth នោះទេ ។
គាត់សង្ឃឹមថានឹងមានការពិនិត្យមើលតំបន់នេះ តាមរយៈឧទ្ធម្ភាគចក្រ សម្រាប់ភស្តុតាងបន្ថែមទៀត ។
ក្រុមអ្នកស្រាវជ្រាវជឿថា ជើងហោះហើរ MH370 បានជួបគ្រោះថ្នាក់នៅក្នុងមហាសមុទ្រឥណ្ឌា ទោះបីការពិតទៅជាអាថ៌កំបាំងបន្តស្ងាត់សូន្យ រហូតទាល់តែយន្តហោះ ឬ ប្រអប់ខ្មៅត្រូវបានរកឃើញក៏ដោយ ៕ ឧត្តម (www.rt.com/news/437931-mh370-cambodia-jungle-claim/)
#MH370 sitting in the jungles in Cambodia?
A man found ‘the plane’ in google map 2018. Stakeholders and bystanders plead Space View to shoot at the site. So we found out 3 images of GF-1, GF-2 and SV-1, shot in 2015, 2016 and 2018 from our archive.
Sorry, no plane found there. pic.twitter.com/6a6zYqeIiC— Space View (@bjspaceview) September 6, 2018