ភ្នំពេញ៖ តុលាការសម្រេចដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
រហូតមកដល់ម៉ោង ៥ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក កឹម សុខា ត្រូវបានយកពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំព្រំដែនកម្ពុជាវៀតណាម មកដល់លំនៅឋានក្នុងខណ្ឌទួលគោកហើយ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ក្បត់ជាតិ។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ៕ ដោយ៖បញ្ញាស័ក្តិ