រុស្ស៊ី អ៊ីរ៉ង់និងព័រទុយហ្គាល់ កំពុងសិក្សាអំពីលទ្ធភាពធ្វើពហិការចោលការទូទាត់ជាប្រាក់ដុល្លារ ក្នុងជំនួញពាណិជ្ជកម្មរវាងប្រទេសទាំង៣ ហើយងាកមកប្រើប្រាស់រូបិយប័ណ្ណប្រទេសនីមួយៗវិញ ។

ខ្លឹមសារខាងលើត្រូវបានលើកឡើងក្នុងជំនួបកំពូលប្រទេសទាំងបីនៅរដ្ឋធានីTehran ប្រទេសអ៊ីរ៉ង់ អំឡុងពេលពីថ្ងៃទី៧-៨ខែកញ្ញា។
តាមទីភ្នាក់ងារសារព័ត៌មាន ILNA របស់អ៊ីរ៉ង់ ការប្រើប្រាស់រូបិយប័ណ្ណប្រទេសនីមួយៗជំនួសប្រាក់ដុល្លារ សំដៅកាត់បន្ថយកម្រិតឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិកចំពោះខឿនសេដ្ឋកិច្ចប្រទេសនីមួយៗ ក៏ដូចជាជំនួញពាណិជ្ជកម្មរវាងប្រទេសទាំង៣។
Sputnik News នៅថ្ងៃទី៩ខែកញ្ញា បានដកស្រង់សម្ដីរបស់ទេសាភិបាលធនាគារកណ្ដាលរបស់អ៊ីរ៉ង់Abdolnaser Hemmati ពោលថា៖ យើងខ្ញុំសម្រេចចិត្តអនុវត្តន៍ជំហានបន្ដដោយផ្អែកលើការព្រមព្រៀងជាមួយនឹងអគ្គទេសាភិបាលធនាគរកណ្ដាលរុស្ស៊ីនៅទីក្រុងមូស្គូ។
មុននោះប្រមុខការទូតរុស្ស៊ី Sergei Lavrov ធ្លាប់ហៅប្រាក់ដុល្លារជាសណ្ឋាននៃឧបករណ៍«ចន្ទល់នៃការបង្កសម្ពាធ» ហើយថាក្រុង វ៉ាស៊ីនតោនតែងប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួននៅពេលគេចង់ដាក់ទណ្ឌកម្មអ្នកណាមួយនោះ។
រីឯប្រធានាធិបតីព័រទុយហ្គាល់ Recep Tayyip Erdoganវិញ ក៏បានវាយតម្លៃថា រូបបិយប័ណ្ណ lira របស់ប្រទេសនេះក៏ទើបគេចផុតពី«ឧបាយកលរូបិយប័ណ្ណ»របស់អាមេរិកដែរ ហើយប្រកាសថាព័រទុយហ្គាល់ត្រៀមជាស្រេចដើម្បីបដិសេធមិនទទួលយកប្រាក់ដុល្លារក្នុងការធ្វើជំនួញជាមួយដៃគូទាំងឡាយ៕
លីសា