Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កូរ៉េខាងជើង​៖ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​គ្មាន​គោលដៅ​លើ​ប្រទេស​ណា​ទេ គឺ​លើ​តែ​អា​មេ​រិច​មួយគត់​

មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់ បាន​និយាយថា កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​គ្មាន​តំរង់​ទិសដៅ​លើ​ប្រទេស​ណាមួយ​ទេ គឺ​លើ​តែ​អា​មេ​រិច​មួយគត់ ដូច្នេះ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក កុំ​មាន​អារម្មណ៍​ភ័យខ្លាច​។​

“​ហេតុការណ៍​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​បានបង្ហាញ​ថា ការសម្រេចបាន​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកយើង បាន​វាយ​បំបែក​មហិច្ឆតា​របស់​អា​មេ​រិច​ក្នុងការ​ទទួលបាន​អនុភាព​ដាច់​គេ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ភិ​ច និង​ការការពារ​សន្តិភាព និង​សន្តិសុខ​នៅ​ឧ​ប​ទ្វី​កូរ៉េ​”​។ នេះ​ជាការ​បញ្ជាក់​របស់លោក Ri Jong-hyok អនុប្រធាន​សន្និបាត​ប្រជាជន​នៃ​កូរ៉េខាងជើង និង​ជា​ប្រធាន​នៃ​វិទ្យាស្ថាន​រួបរួម​ជាតិ ដែល​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​សន្និបាតសភា​អាស៊ី​ក្នុងប្រទេស​តួ​ក​គី​។​

​លោក Ri Jong-hyok បាន​ទៅ​ចូលរួម​ប្រជុំ​សន្និបាតសភា​អាស៊ី​ក្នុងប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​

​លោក​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ការ​សែត Rodong Sinmun​របស់​បក្ស​ពលករ​កូរ៉េ​ថា “​វា​គឺជា​ការសម្រេច​ជាស្រេច​របស់​ប្រជាជន​កូរ៉េ​ដែលថា កូរ៉េខាងជើង​គួរ​ប្រឈមមុខ​ជាមួយ​អា​មេ​រិច​តាមរយៈ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​សម្រេចបាន​តុល្យភាព​អំណាច​”​។​

​លោក​អះអាង​ទៀ់​ត​ថា អាវុធ​នុយ​ក្លេ​អ៊េ​រ​របស់​ពួកយើង​គឺជា​ដាវ​យុ​ត្តិ​ធ៌​ម​ដែលមាន​គោលបំណង​ប្រយុទ្ធ​ជាមួយ​នុយក្លេអ៊ែរ​អា​មេ​រិច និង​អាស៊ី ហើយ​ប្រទេស​ផ្សេងៗ​នៅក្នុង​ពិភពលោក​កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​ការគំរាមកំហែង​របស់​ពួកយើង ដរាបណា​ពួក​ប្រទេស​ទាំងនោះ​មិន​ចូលរួម​ក្នុងការ​ឈ្លានពាន និង​បង្ករឿង​ជាមួយ​ពួកយើង​ទេ​។​

​មន្ត្រីជាន់ខ្ពស់​ដដែល​និយាយ​ថ្លែង​ទៀតថា កូរ៉េខាងជើង​នឹង​បោះជំហាន​ប្រឆាំងនឹង​អ្វីដែល​ខ្លួន​មើលឃើញថា ជា​គ្រោងការណ៍​របស់​អា​មេ​រិច​ក្នុងការ​បង្កើត​សង្គ្រាម​នុយក្លេអ៊ែរ និង​ការ​យុទ្ធនាការ​ដាក់ទណ្ឌកម្ម​។​

​ការ​ថ្លែង​របស់​មន្ត្រី​កូរ៉េខាងជើង​នេះ ធ្វើឡើង​ក្រោយពេល​មាន​ប្រទេស​កាន់តែ​ច្រើនឡើង ដោយ​រួមមាន​ទាំង​ប្រទេស​ជា​មិត្ត​របស់​ខ្លួ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ចូលរួម​កិច្ចប្រឹងប្រែង​របស់​អន្តរជាតិ​ក្នុង​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ដើម្បី​ឲ្យ​របប​នេះ​បោះបង់ចោល​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​៕ សុភ័ក្ត្រ​

 

×