បុរសម្នាក់នៅភាគខាងត្បូងប្រទេសចិន ដែលម៉ូតូរបស់គាត់បានជិះបុករទេះដឹកឫស្សី ហើយឫស្សី១០ដើមបានបុកចំមុខនិងដៃជើងរបស់គាត់។

សាក្សីឱ្យដឹងថា បុរសម្នាក់នេះបានបុកចំរ៉ឺម៉កដឹកឫស្សី ហើយក្រុមសង្គ្រោះនៅទីក្រុង Sanya ខេត្ត Sichuan បានប្រើប្រាស់រណារម៉ាស៊ីនដើម្បីកាត់ឫស្សីចេញមុនពេលបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ម៉ូតូរបស់គាត់ហាក់បីដូចរ៉ឺម៉កដឹកឫស្សីលេបបាត់ ហើយជនរងគ្រោះត្រូវបានឫស្សី១០ដើមបុកទម្លុះខ្លួនប្រាណ ធ្វើឱ្យគាត់ឈរត្រង់។ក្រុមសង្គ្រោះសម្រេចចិត្តមិនដកឫស្សីណាមួយចេញពីខ្លូនគាត់ ព្រោះខ្លាចបាត់បង់ឈាមច្រើន
បច្ចុប្បន្នជនរងគ្រោះក្រោយការជួយសង្គ្រោះហើយ ស្ថានភាពរបសគាត់បានប្រសើរជាងមុនច្រើន៕
សូយន