Wednesday, June 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាគណខេត្ដសៀមរាប ចំពោះការដោះស្រាយ អធិករណ៍ ដែលបានកើតឡើងតាំងពីឆ្នាំ២០២២ នៅវត្តឥន្ទបត្តបូរី (អង្គរខាងជើង) ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប

ខេត្តសៀមរាប ៖ សាលាគណខេត្តសៀមរាប សូមពិតប្រគេននិងជូនដំណឹងដល់ព្រះ តេជគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនប្រជាពុទ្ធបរិស័ទ និងអ្នកសារព័ត៌មានគ្រប់ប្រភេទ ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងៗ ព្រះមេត្តា មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី២៣ ខែ មិថុនាឆ្នាំ២០២៥ គណៈសង្ឃបានសហការជាមួយអាជ្ញាធរពាក់ពន្ធ័ដោះស្រាយករណី អធិករណ៍ដែលបានកើតឡើងកាលពីឆ្នាំ ២០២២ នៅវត្តឥន្ទបត្តបូរីអង្គរខាងជើង ស្ថិតក្នុង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

គណៈសង្ឃបានធ្វើការនិមន្តភាគីទំនាស់មកប្រជុំដោះស្រាយដោយផ្ទាល់ ។ ការដោះស្រាយនោះត្រូវបានភាគីទំនាស់ទាំងពីរព្រមទទួលយកដោយស្មគ្រ័ព្រះទ័យ និង គ្មានការបង្ខិតបង្ខំឡើយ ។
ជាមួយនោះ ព្រះសង្ឃ០៤អង្គដែលជាភាគីទំនាស់បានស្មគ្រ័ព្រះទ័យនិមន្តចេញពី វត្ត ហើយមានព្រះសង្ឃមួយចំនួនបានស្មគ្រ័ព្រះទ័យនិមន្តទៅគង់នៅស្រុកកំណើតតាម បណ្ដាខេត្តរៀងៗខ្លួន ដោយឡែកព្រះសង្ឃក្រៅពីចំនួនខាងលើ គឺកំពុងគង់នៅក្នុងវត្តឥន្ទ បត្តបូរីអង្គរខាងជើងដដែល ។
អាស្រ័យហេតុនេះ សូមព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និង បងប្អូនប្រជាពុទ្ធ បរិស័ទ និង អ្នកសារព័ត៌មានគ្រប់ប្រភេទ ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេង ៗ ព្រះមេត្តា មេត្តាជ្រាបជាព័ត៌មាន និង កុំមានការចែកចាយព័ត៌មានអវិជ្ជមានបន្តទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×