កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ វិធានការបង្រ្កាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម នារសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន កំលាំងជំនាញបានសហការជាមួយកំលាំងអធិការនគរបាលស្រុកសំរោងទង និងកំលាំងអធិការនគរបាលក្រុងច្បារមន ធ្វេីការស្រាវជ្រាវ និងឃាត់បានមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីចែកចាយសារធាតុញៀនជាបណ្ដាញនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ។
លទ្ធផលស្រាវជ្រាវរកឃើញនិងឈានទៅធ្វេីការឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន ០៤នាក់ ស្រី ០២នាក់ នៅចំណុចភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ៖១-ឈ្មោះ ស្វាយ ភារម្យ ហៅ ភឿន ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។២-ឈ្នោះ គង់ សុខហេង ភេទ ប្រុស អាយុ ២៦ឆ្នាំ នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។៣-ឈ្មោះ យ៉ោ សុខខី ភេទ ស្រី អាយុ ២០ឆ្នាំ នៅភូមិរំលិចត្នោត ឃុំវល្លិស ស្រុកសំរោងទង។៤-ឈ្មោះ រដ្ឋា ស្រីភា ភេទ ស្រី អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច។
ក្នុងប្រតិបត្តិការ សមត្ថកិច្ចធ្វើការដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៤កញ្ចប់ (១មធ្យម និង ៣ធំ) គឹតជាទម្ងន់ ស្មេីនឹង៩០៥,៣៦ក្រាម ,មធ្យោបាយម៉ូតូ ០១គ្រឿង និង ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ។
ជនសង្ស័យបានឆ្លេីយទទួលស្គាល់ថាវត្ថុតាងខាងលេីជាសារធាតុញៀនដែលក្រុមបក្ខពួកខ្លួនបានធ្វេីការទិញពីប្រភពមិនស្គាល់ជាក់លាក់និងបាន
បញ្ជូនមកជាសម្ងាត់ផ្ដល់មកដល់ទឹកដីខេត្ដកំពង់ស្ពឺ ពួកខ្លួនមិនដឹងថាជាអ្នកណានោះទេ ស្គាល់តាមរយៈបន្ដគ្នា ( ប្រភពមិនច្បាស់ ) ក្រោយករណីបង្រ្កាប ជនសង្ស័យទាំងនោះបានផ្ដាំផ្ញេីដល់យុវជន គួរតែកុំចង់សាកនិងស្គាល់សារធាតុញៀន។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាង ចំណាត់ការនីតិវិធីតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




