ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយ មាស៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា បើនាយករដ្ឋមន្រ្ដីថៃនៅតែព្រហើន សម្ដេចនឹងទម្លាយការសម្ងាត់ទាំងអស់ដែលនាយករដ្ឋមន្រ្ដីថៃ បានប្រមាថព្រះមហាក្សត្ររបស់ខ្លួន និងរឿងសម្ងាត់ដែលប្រាប់មក សម្ដេច។ ការបញ្ជាក់របស់សម្តេចតេជោ ក្នុងពិធីសំណេះសំណាល ជាមួយមេបញ្ជាការអង្គភាព និងយោធិនប្រចាំទិសទី១ នៅបញ្ជាការដ្ឋាន អង្គរក្សជួរមុខទិសទី១ ខេត្តព្រះវិហារ។
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានសម្ដេចនៅតំបន់ភៀសសឹក បាននឹកឃើញនូវអ្វីដែលហៅថាសន្ដិភាព និងអ្វីទៅដែលហៅថាសង្គ្រាម។ សម្ដេចសម្ដែងនូវការអណោចអធម៌ ចំពោះអតីតកាលរបស់កម្ពុជា ដែលពេលនេះវិលត្រឡប់មកវិញ ដោយសារការឈ្លានពានរបស់ប្រទេសជិតខាង
សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រាប់អន្ដរជាតិថា «តើកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា»? តើថៃបានជម្លៀសពលរដ្ឋខ្លួនចេញពីព្រំដែនដោយសារកម្ពុជាឈ្លានពានទេ?
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសរងគ្រោះដោយសារការឈ្លានរបស់កងទ័ពថៃ ដែលជារឿងអកុសកល និងសូមឲ្យបរទេសទាំងឡាយដែលប្រកាន់សច្ចធម៌ ស្រលាញ់សន្ដិភាព មើលឃើញឲ្យច្បាស់អំពីការឈ្លានពានរបស់ថៃ
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ប្រាថ្នាជាមិត្ត ប៉ុន្ដែថៃចិញ្ចឹមចិត្តឈ្លានពានកម្ពុជា តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជិត១០ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ និងឆ្នាំ២០២៥នេះ ពុំមានរឿងអ្វីកើតឡើងជាមួយថៃឡើយ ដោយសម្ដេចធ្វើការបានយ៉ាងល្អជាមួយអតីតនាយករដ្ឋមន្ដ្រីថៃ។ ក្រោយមកនាយករដ្ឋមន្ដ្រីថៃ ដែលបានឡើងកាន់តំណែងប៉ុន្មានខែមុននេះ ក៏មានបញ្ហាកើតឡើង
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៧ ខែមិថុនាស្អែកនេះ នឹងថ្លែងសារទៅកាន់ពលរដ្ឋខ្មែរ និងថៃ អំពីបញ្ហាព្រំដែន និងទំនាក់ទំនងគ្រួសាររវាងសម្ដេច ជាមួយគ្រួសារនាយករដ្ឋមន្ដ្រីថៃផែថងថាន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងព្រមានទម្លាយសារសំខាន់ៗពាក់ព័ន្ធក្រុមគ្រួសារថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯង។
សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយនូវអ្វីដែលបានកើតឡើង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញចំពោះអ្នកក្រឡៃព័ត៌មានថា សម្ដេចតែងតាំងខ្លួនឯងជាអគ្គមេបញ្ជាការកងទ័ព ដើម្បីត្រៀមវាយថៃ
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលមានសិទ្ធិបញ្ជាកងទ័ព គឺនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ។ តែសម្ដេចជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ ដែលជាមេដឹកនាំរបស់ប្រទេស
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានលះបង់តំណែងជានាយករដ្ឋមន្ដ្រី ដូច្នេះមិនចាំបាច់ទៅកាន់អគ្គមេបញ្ជាការកងទ័ពដោយខ្លួនឯងនោះទេ
សម្ដេចតេជោ ហ៊ុន សែន ទទួលយកតំណែងជា អគ្គភ័ស្ដុភារជាន់ខ្ពស់ ដោយការពេញចិត្ត ដើម្បីផ្គង់ផ្គត់កងទ័ពវាយកម្ទេចចោរសៀមឈ្លានពាន។
សម្ដេចតេជោ ហ៊ុន សែន ព្រមានទម្លាយសារសំខាន់ៗ ពាក់ព័ន្ធនាយករដ្ឋមន្ដ្រីថៃ រាប់តាំងការប្រមាថព្រះមហាក្សត្រខ្លួនឯង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនជំពាក់គុណថៃបន្ដិចណាទេ ប៉ុន្ដែថៃទេអ្នកដែលជំពាក់គុណតម្លៃវិញ។
សម្ដេចតេជោ ហ៊ុន សែន អាចនឹងប្រើពេល៤ ទៅ៥ម៉ោង ដើម្បីទម្លាយសារសំខាន់ៗពាក់ព័ន្ធនាយករដ្ឋមន្ដ្រីថៃ និងក្រុមគ្រួសាររាប់ទាំងឪពុក។
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅលោក ថាក់ស៉ីន ប្រដៅកូនខ្លួនដែលជានាយករដ្ឋមន្ដ្រីថៃ កុំប្រមាថអ្នកដទៃ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនត្រូវការឈ្លានពានអ្នកណាទេ។ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ទៅហើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាមួយផ្នែកនៅព្រំដែនកម្ពុជា-ថៃ ត្រូវដេកក្នុងលេណដ្ឋានវិញ ដោយសារតែថៃឈ្លានពានកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋនៅតំបន់ភៀសសឹក រក្សាអនាម័យ និងការពារខ្លួន ពិសេសស្ដ្រីមានផ្ទៃពោះ ព្រោះពេលនេះម្នាក់តែជីវិតពីរ
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាន់នាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចារ គឺកម្ពុជា-ថៃ បានឈានទៅភ្ជាប់ទំនាក់ទំនងខ្ពស់បំផុត៕ រក្សាសិទ្ធដោយ : សុទ្ធលី








