Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះទូកុងតឺន័រនៅផែនស្ងួតរបស់លោកឧកញ៉ា​ឡុង សេងហួរ ខូចខាតរថយន្ត Toyota Prius ចំនួន ០៥គ្រឿង

ភ្នំពេញ : អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា​ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៥និង០០នាទី
មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីផ្ទុះទូកុងតឺន័របង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតទូកុងតឺន័រ ចំនួន០១ទូ រួមទាំងរថយន្ត​Toyota​ Prius ចំនួន​ ០៥គ្រឿង​ ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

អគ្គិភ័យនេះបានកើតឡើងនៅផែនស្ងួតរបស់លោកឧកញ៉ា​ឡុង សេងហួរ បណ្តាលឲ្យផ្ទុះទូកុងតឺន័របង្កជាអគ្គិភ័យ ។

នៅវេលាម៉ោង១៦:១០នាទីល្ងាច ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង ០៤ម៉ែត្រគូប និងរថយន្តជំនួយ: -​រថយន្តអគ្គិភ័យកងពលតូចង៧០ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន​ ស្មើនឹង​ ០៦ម៉ែត្រគូប។-​រថយន្តអគ្គិភ័យទ័ពពិសេស៩១១ចំនួន ០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន​ ស្មើនឹង​ ០៦ម៉ែត្រគូប។ -​រថយន្តអគ្គិភ័យសាលាខណ្ឌកំបូលចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន​ ស្មើនឹង​ ០៤ម៉ែត្រគូប។-​រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មីចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន​ ស្មើនឹង​ ០៤ម៉ែត្រគូប​។៕ រក្សាសិទ្ធដោយ : សុទ្ធលី

×