Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកក្រុងបាងកកថា បើថាកម្ពុជាឈ្លានពាន ហេតុអ្វីមិនហ៊ានទៅតុលាការអន្តរជាតិ?

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេច ហ៊ុន សែន ឆ្ងល់ថា ថៃចោទថាកម្ពុជាឈ្លានពានថៃ តែហេតុអ្វីថៃខ្វះភាពក្លាហានប្ដឹង ឬទៅតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា? សម្ដេចតេជោ ស្នើអន្តរជាតិពិចារណាលើបញ្ហានេះ។

សម្ដេចតេជោ បញ្ហាជម្លោះព្រំដែនរវាង កម្ពុជា-ថៃ សម្ដេច តែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការ ដើម្បីស្វែងរកសន្តិភាពកុំឲ្យមានសង្គ្រាមកើតឡើង។ សម្ដេច ថា សព្វថ្ងៃនេះ ភាគីថៃ បានពង្រីកជម្លោះនេះរីករាលដាលលើគ្រប់វិស័យ។

សម្ដេចតេជោ ចោទសួរថា ថៃបានចោទកម្ពុជាថា កម្ពុជារំលោភអធិបតេយ្យភាពរបស់ថៃ, ចុះហេតុអ្វីថៃមិនប្ដឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិ? ចុះហេតុអ្វីថៃមិនហ៊ានទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា «ថៃ ចោទកម្ពុជា ថាជាអ្នករំលោភអធិបតេយ្យថៃ។ ខ្ញុំ ឆ្ងល់ថា ថៃ បានចោទកម្ពុជាថា រំលោភទៅលើថៃ តែហេតុអី ខ្វះសេចក្ដីក្លាហាន ប្ដឹងកម្ពុជា ទៅតុលាការ។ ខ្ញុំ សូមចោទសួរអ្នកទីក្រុងបាកកក អ្នកចោទប្រទេសកម្ពុជា ថា ជា អ្នករំលោភអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជា ទៅកាន់តុលាការអន្តរជាតិ ហើយមិនព្រមឡើងតុលាការជាមួយកម្ពុជា?»។ សូមមិត្តបរទេស ពិចារណាឱ្យបានដិតដល់, ហេតុអ្វីថៃខ្លាចតុលាការ ហើយមិនទៅតុលាការជាមួយកម្ពុជា»។

សម្ដេចតេជោ បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជា នៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ។

សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិចារណាធ្វើវិសោធនកម្មដកសញ្ជាតិ ជនទាំងឡាយណាដែលឃុបឃិតជាមួយ​បរទេស​បំផ្លាញខ្មែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំង សុខភាពសម្ដេច មានជាធម្មតា ដោយសារសម្ដេចបានហ្វឹកហាត់រៀនសូត្រស្នាក់នៅជាមួយព្រះសង្ឃក្នុងវត្ត និងធ្វើជាទាហាននឹងបានឆ្លងកាត់សភាពការរាប់រយជំពូកកន្លងមក។
សម្តេចហ៊ុន សែនបានបញ្ជាក់ថា សមត្ថភាពអាវុធរបស់យើងអាចបាញ់ទៅដល់ទីក្រុងបាងកក តែយើងមិនបាញ់ទេ។ សព្វាវុធអេតចាយរបស់ខ្មែរគឺគ្រប់គ្រាន់ ធ្លាប់សាកហើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើសប្បុរសជនចង់យកអំណោយផ្សេងៗ មកជូនកងទ័ពនៅសមរភូមិមុខ ក្រៅពីស្បៀងអាហារផ្សេងៗ យើងអាចមកទិញបន្លែផ្ទាល់នៅក្នុងខេត្តព្រះវិហារ ដើម្បីឲ្យប្រជាពលរដ្ឋ មានទឹកចិត្តដាំដំណាំ និងជួយលើកតម្កើនផលិតផលខ្មែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×