ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានចេញមកបញ្ជាក់ជាថ្មីថា កម្ពុជាមិនមានការនាំចូលអគ្គិសនីពីប្រទេសថៃឡើយ បន្ទាប់ពីមានសេចក្តីថ្លែងសាធារណៈជាច្រើនដែលឲ្យយល់ថា កម្ពុជានៅតែទិញអគ្គិសនីពីថៃតាមបណ្តាញ៦កន្លែង។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបដិសេធការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃថាកម្ពុជាបន្តទិញចរន្តអគ្គិសនីពីថៃ ដោយបញ្ជាក់ថាគ្មានការទិញចរន្តអគ្គិសនីពីថៃឡើយ ហើយកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់ខ្លួនបានគ្រប់គ្រាន់៕ រក្សាសិទ្ធដោយ : សុទ្ធលី



