ប្រធានាធិបតី Syria Bashar al-Assad ត្រូវបានចោទប្រកាន់ថាបានអនុម័តការវាយលុកដោយប្រើឧស្ម័នពុលទៅក្នុងខេត្តIdlib ដែលជាកំពែងចុងក្រោយរបស់ក្រុម បះបោរ។
កាសែតWall Street Journal ដែលដកស្រង់សម្ដីរបស់មន្ត្រីអាមេរិកឱ្យដឹងព័ត៌មានខាងលើកាលពីថ្ងៃទី៩ខែកញ្ញា។កាសែតនេះសរសេរថា សម្ពាធអន្តរជាតិពុំមានឥទ្ធិពលច្រើនចំពោះប្រធានាធិបតីBashar al-Assad ដែលត្រូវបានរុស្ស៊ីនិងអ៊ីរ៉ង់ធ្វើជាខ្នងបង្អែក។ តាមនោះ លោកBashar al-Assad បានយល់ព្រមប្រើប្រាស់ឧស្ម័ន clo ។
ព័ត៌មាននេះបានលើកឡើងមួយសប្ដាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump ព្រមានលោកAssad និងសម្ព័ន្ធមិត្តកុំឱ្យផ្សងព្រេងធ្វើការវាយលុកចូលIdlib ហើយលោកហៅថាការវាយលុកគីមីណាមួយក៏ដោយសុទ្ធសឹងជាកំហុសឆ្គងមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។
បណ្ដាមន្ដ្រីរបស់ UN ជឿថា ការវាយប្រហារនៅខេត្តIdlib នឹងបង្កឱ្យមានរលកនៃការភៀសខ្លួនរបស់មនុស្ស៨០០.០០០នាក់ក៏ដូចជារារាំងមិនឱ្យជនភៀសខ្លួនវិលត្រឡប់ទៅផ្ទះវិញបាន។ អាមេរិក បារាំង ហើយថ្មីៗនេះគឺអាល្លឺម៉ង់បានព្រមានថា ប្រសិនបើSyria ហ៊ានប្រើសារធាតុគីមី នោះពួកគេនឹងបើកការវាយប្រហារភ្លាម។
ក្នុងបរិបទផ្ទុយគ្នាមួយផ្សេង ប្រធានាធិបតីព័រទុយហ្គាល់ Recep Tayyip Erdogan កាលពីថ្ងៃទី៧កញ្ញាក្នុងជំនួបត្រីភាគីជាមួយអ៊ីរ៉ង់និងរុស្ស៊ីបានអំពាវនាវដល់បណ្ដាដៃគូទទួយយកបទឈប់បាញ់មួយដើម្បីទប់ស្កាត់ថ្លុកឈាមនៅIdlib ។ ប៉ុន្ដែប្រធានាធិបតី Vladimir Putin បានអំពាវនាវទាមទារត្រូវកម្ចាត់ចោលទាំងស្រុងពួកភេរវករនៅSyria។ចំណែកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានលើកឡើងថា «គួរកម្ចាត់ភេរវកម្មនៅIdlib។
ប្រទេសព័រទុយហ្គាល់បានចាត់រថក្រោះយ៉ាងតិច៣០០គ្រឿងឆ្ពោះសំដៅទៅខេត្តIdlib ដែលជាប់ព្រំដែនជាមួយខ្លួន ដើម្បីទប់ស្កាត់រលកជនភៀសខ្លួនដែលនឹងសម្រុកចូលប្រទេសរបស់ខ្លួន៕
សូយន