ព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ កងទ័ពជើងទឹកកម្ពុជាបានបណ្តេញកប៉ាល់ដឹកប្រេងថៃមួយគ្រឿងឈ្មោះ Chetthanabodi 6 ដែលបានលួចចូលមកក្នុងដែនទឹកកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះជាការអនុវត្តវិធានការម៉ឺងម៉ាត់ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា។ មិនត្រឹមតែប្រេងទេ កងទ័ពជើងទឹកកម្ពុជាក៏នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយមិនអនុញ្ញាតឱ្យមានការលួចនាំចូលនូវបន្លែផ្លែឈើថៃតាមជើងទឹកផងដែរ៕ រក្សាសិទ្ធដោយ : សុទ្ធលី



