រូបភាពផ្កាយរបណបបង្ហាញឱ្យឃើញថាកូរ៉េខាងជើងហាក់ដូចជាបានបំផ្លាញមូលដ្ឋានផលិតICBM សំខាន់បំផុតនៅក្បែរ រដ្ឋធានីព្យុងយ៉ាងជិតមួយខែកន្លងមក។
កាសែតChoson Ilbo របស់កូរ៉េខាងត្បូងនៅថ្ងៃទី១០កញ្ញាម្សិលមិញនេះបានប្រកាសនូវរបាយការណ៍ស្ដីពីស្ថានការណ៍រោងចក្រដំឡើងកាំជ្រួចICBM ស្ថិតនៅប្រជុំជនPyongsong ភាគពាយ័ព្យរដ្ឋធានីព្យុងយ៉ាង កូរ៉េខាងជើង។ កូរ៉េខាងជើងហាក់ដូចជាសម្រេចបានរួចរាល់នូវដំណើរការរើរុះមូលដ្ឋាន សំដៅបង្ហាញពីការជំរុញកិច្ចអនុវត្តន៍ប្រការរំសាយនុយក្លេអ៊ែរ។
រូបភាពថតពីផ្កាយរណបថ្ងៃទី១៧ខែសីហានិងថៃ្ងទី៥ខែកញ្ញា បង្ហាញឱ្យឃើញមានក្រណាត់តង់ជាច្រើនបានពង្រាយលើផ្ទៃដី ហើយគេក៏ពុំឃើញមានស្រមោលអគារខ្ពស់នៅក្បែរនោះ មានន័យថាក្រុងព្យុងយ៉ាងបានបំផ្លាញចោលសំណង់នៅតំបន់នេះ។
មជ្ឈដ្ឋានអ្នកវិភាគលើកឡើងថា តាមរយៈកាត់បន្ថយប្រព័ន្ធផលិតកាំជ្រួចនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ មេដឹកនាំKim ហាក់ចង់ផ្ញើសារឱ្យប្រធានាធិបតីDonald Trumpជឿថាក្រុងព្យុងយ៉ាងពិតជាបានប្រឹងប្រែងអនុវត្តន៍កិច្ចសន្យារំសាយនុយក្លេអ៊ែររប់ខ្លួនហើយចង់ឱ្យមានការចាប់ផ្ដើមកិច្ចចរចាដែលបច្ចុប្នន្នកំពុងកកស្ទះបន្ដទៀត៕
លីសា