ជញ្ជីងពាណិជ្ជកម្មរវាងអាមេរិកនិងចិន មានគម្លាតកើនឡើងបន្ថែម៣១.០០០លានដុល្លារនៅក្នុងខែសីហា ទោះបីជាប្រទេសទាំងពីរបានបង្កើនអត្រាពន្ធរវាងគ្នាទៅវិញទៅមក។
តម្លៃទំនិញនាំចេញសរុបរបស់ចិនទៅក្នុងទីផ្សារអាមេរិកក្នុងខែសីហាកើនឡើង១៣,៤ភាគរយ ស្មើនឹង៤៤,៤ពាន់លានដុល្លារ កើនឡើង១៣,៣ភាគរយប្រៀបនឹងខែកក្កដា។ ក្នុងពេលដូចគ្នានោះ ទំនិញនាំចូលពីអាមេរិកកើនឡើងយឺតជាង ស្ថិតក្នុងកម្រិត១១,១ភាគរយ ស្មើនឹង១៣,៣ពាន់លានដុល្លារ ថយចុះប្រៀបទៅនឹងអត្រា១១,៨ភាគរយក្នុងខែកក្កដា។
ការវិវឌ្ឍបែបនេះអាចបណ្ដាលឱ្យក្រុងWashington អនុវត្តន៍បន្ថែមវិធានការដទៃទៀតដើម្បីកាត់បន្ថយគម្លាតនៃឱនភាពពាណិជ្ជកម្មជាមួយក្រុងប៉េកាំង។
មកទល់ពេលនេះ ភាគីទាំងសងខាងបានវាយពន្ធ២៥ភាគរយលើតម្លៃទំនិញសរុប៥០.០០០លានដុល្លារវិញទៅមក។ រដ្ឋការប្រធានាធិបតី Trump កំពុងថ្លឹងថ្លែងបង្កើនអត្រាពន្ធចំពោះទំនិញមានតម្លៃ២០០.០០០លានដុល្លារដែលនាំចូលពីប្រទេសចិន៕
សូយន