Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ជួប​ជាមួយ​ប្រធាន​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន និង​លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្ម​នីស្ត​ចិន​

​ប្រទេស​ចិន ​៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Wu Weitao ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន HUAWAI ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ លី​យ័ន ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។​

លោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន

​លោក វូ វ៉េ​តៅ (Wu weitao) បាន​មានប្រសាសន៍​ជំរាបជូន​សម្តេច​តេជោ​អំពី ការសិក្សា​គម្រោង​មេ​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​បច្ចេក វិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​គ្រោ​នឹង​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​សន្តិសុខ​អ៊ី​ន​ធើ​ណែ​ត (Internet security)​។ ក្រុមហ៊ុន HUAWAI មាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា​អស់​រយះពេល​១៩​ឆ្នាំ​មកហើយ ហើយ​ក្រុមហ៊ុន​នេះ​បាន​បណ្តុះបណ្តាល​និង​ផ្តល់​ការងារ​ដល់​បុគ្គលិក​ខ្មែរ​ក្នុង​ស្រុក​ជាមួយ​ពាន់​នាក់ ដែល​មាន​ប្រាក់ខែ​ចាប់ពី​១​ពាន់​ដុល្លារ​ឡើងទៅ​។​ក្រុមហ៊ុន HUAWAI មានបំណង​បន្ត​វិនិយោគ​លើ​បច្ចេកវិទ្យា​នៅក្នុង​កម្ពុជា​រយៈពេល​វែង គឺ​រួមទាំង​ការរៀបចំ​ខ្សែកាប​អប់​ទិក​ក្រោម​បាតសមុទ្រ​ជា​ដើម​។ លោក​បញ្ជាក់ថា បច្ចេកវិទ្យា​គឺ​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​ផ្តល​ប្រាក់ខែ​ខ្ពស់​ដល់​បុគ្គលិក ដែល​សុំអោយ​រាជរដ្ឋាភិបាល​គាំទ្រ​។​

 លោក Wu Weitao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ប្រចាំតំបន់អាស៊ីអាគ្នេយ៍

​សម្តេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន Huawai ដែល​បាន​ធ្វើ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា ព្រមទាំង​បាន​ជួយ​បណ្តុះ​បណ្ទាល​ធនធានមនុស្ស​អំ​ពី​ជំនាញ​បច្ចេវិទ្យា​ដែល​កំពុង​ជួយ​ដល់​ប្រទេស​ជាតិ​។ សម្តេច​តេជោ គាំទ្រ​អំពី​ការវិនិយោគ​លើ​ផ្នែក​បច្ចេកវិទ្យា ប៉ុន្តែ​ទន្ទឹម​នឹង​នេះ គឺ​ត្រូវមាន​វិធានការ​គ្រប់គ្រង​អោយបាន​ល្អ ជាពិសេស​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ដែល​បាន​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​យ៉ាង​ធ្ង​ន​ធ្ង​រ ហើយក៏​ជាការ​ព្រួយបារម្ភ​របស់​ពិភពលោក​ផង​ដែរ​។​

លោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍កួហុង(Guangxi Guhong Development Corporation)

​ដោយ​មើលឃើញ​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេជោ​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​អំពី​គ្រោះទឹក ជំនន់ ក្រុមហ៊ុន​បាន​ធ្វើ​អំណោយ​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ​ជូន​សម្តេច​ដើម្បី​សកម្មភាព​មនុស្សធម៌​។​

​នៅ​រសៀល​ថ្ងៃ​មិញ​នេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន HUAWAI រួចហើយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក លី ឈាន (Li Qian) នាយក​សាជីវកម្ម​អភិវឌ្ឍន៍​កួហុង​(Guangxi Guhong Development Corporation)​ដែល​កំពុង​វិនិយោគ​លើ​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា ដែល​អង្ករ​ក្រុមហ៊ុន​លោក​មាន​ផ្លាកសញ្ញា​សៀមរាប​។​

​ក្រុមហ៊ុន​របស់​លោក លី បាន​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​មានរ​យះ​ពេល​៦​ឆ្នាំ​មកហើយ ដែល​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​៨ លាន​ដុល្លារ ។ កាលពីពេល​កន្លង​មក ក្រុមហ៊ុន​បានធ្វើការ​នាំចូល​អង្គរ​ប្រមាណ​៥​ម៉ឺន​តោន​ពី​កម្ពុជា​មក​ចែកចាយ​នៅ​ទីក្រុង​ណាន​នី​ង ។ លោក​ពេញចិត្ត​ចំពោះ​កា​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ​ដែរ ក្រុមហ៊ុន​លោក​មាន​បំណង​នាំចូល​ផលិតផល​កសិកម្ម​មួយ​ចំនួន​បន្ថែម​ទៀត​ដូចជា​គ្រាប់ស្វាយចន្ទី​ស្ងួត និង​តំណាប់​ស្វាយ​ក្រៀម មក​កាន់​ទីផ្សារ​នៅ​ក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​។ លោក​បាន​ស្នើសុំ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មេត្តា​ពិនិត្យ​ក្នុង​ការផ្តល់​កូតា​អោយ​ក្រុមហ៊ុន​នាំ​អង្ករ​ពី​កម្ពុជា​មក​កាន់​ប្រទេស​ចិន​អោយបាន​ច្រើន​ថែម​ទៀត ដែល​បច្ចុប្បន្ន​គឺ​ត្រូវបាន​អនុញ្ញាត្តិ​អោយ​នាំ​ចូល​ប្រមាណ ៣០​ម៉ឺន​តោន​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​អភិវឌ្ឍន៍​កួហុង ដែល​បាន​ធ្វើ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​។ សម្តេច​តេជោ​គាំទ្រ​ក្នុង​ការនាំយក​នូវផ​លិត​ផល​កសិកម្ម​កម្ពុ​ជា អោយបាន​ច្រើន​មក​កាន់​ទីផ្សារ​ប្រទេស​ចិន​។​ជាពិសេស​នៅ​ទីក្រុង​ណាន​នី​ង​។ ចំពោះ​កូតា​នៃ​ការនាំចេញ​ស្រូវ​អង្ករ​ពី​កម្ពុជា សម្តេច​ប្រមុខ​ដឹកនាំ​បាន​បញ្ជា​អោយ លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ត្រួតពិនិត្យ​លើ​កិច្ចការ​នេះ​អោយបាន​ហ្មត់ចត់​បំផុត​ឡើងវិញ ព្រោះ​មាន​ក្រុមហ៊ុន​ខ្លះ​មិន​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ទេ តែ​សុំ​កូតា​នាំ​អង្ករ​ចេញ​ដើម្បី​ទុក​លក់​អោយទៅ​ក្រុមហ៊ុន​ផ្សេងៗ ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន​ដែល​គេ​កំពុង​ធ្វើ​និង​វិនិយោគ​ពិតប្រាកដ​។​

​មុន​ពិធី​លៀង​សាយភោជន៍​កាលពី​ល្ងាច​មិញ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក លូ ស៊ីន​សឺ (Lu Xinshe) លេខាធិការ នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន តំបន់​ស្វយ័ត​ជនជាតិជ័​ង​ក្វាង​ស៊ី ប្រទេស​ចិន​។​

​លោក លូ ស៊ីន​សឺ (Lu Xinshe) បាន​ថ្លែងអំណរគុណ សម្តេច​តេជោ​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​ពិ​ព័​រណ៌​ចិន​អាស៊ាន លើក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង​។ ពិ​ព័​រណ៌​ចិន​អាស៊ាន​ឆ្នាំ​២០១៨​នេះ មាន​ពិ​ព័រណ៌រ​ជាង​៦៦០០​ស្តង់ និង​ក្រុមហ៊ុន​ជាង​៧​ពាន់​ក្រុម ហ៊ុន​ចូលរួម​។ ក្នុងនាម​ប្រជាជន​តំបន់​ស្វយ័ត​ជនជាតិជ័​ង​ក្វាង​ស៊ី លោក​សូម​ចូលរួម​ផ្តល់​ជូន​អង្ករ​ផ្កាម្លិះ ដែល​មាន​តម្លៃ​១​លាន​ដុល្លារ​អាមេរិក ជូន​ដល់ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ លោក លូ និង​ប្រជាជន​តំបន់​ស្វយ័ត​ជនជាតិ​ក្វាង​ស៊ី ដែល​បាន​ឧបត្ថម្ភ​អង្ករ​តម្លៃ​១​លាន​ដុល្លារ ដល់​សម្តេច​។ ក្នុងនាម សម្តេច​ផ្ទាល់ និង​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​នឹង​យក​អង្ករ​ទាំងនេះ​ជូន ទៅ​កាកបាទ​ក្រហម​កម្ពុជា សម្រាប់​សកម្មភាព​មនុស្សធម៌ ជាពិសេស សម្រាប់​ជួយ​​ជនរងគ្រោះ​ដោយ​​គ្រោះ​ធម្មជាតិ​ទឹកជំនន់​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

×