Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា ចាញ់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ១-៣

​ភ្នំពេញ​ ៖ ក្រុម​ម្ចាស់ផ្ទះ កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ដោយ​លទ្ធផល​បច្ចេកទេស ១-៣ នៅ​រាត្រី​ថ្ងៃទី​១០​កញ្ញា នា​ពហុ​កីឡដ្ឋាន​ជាតិ ។​

​កីឡាករ​លេង​ក្នុង​តំណែង​ខ្សែការពារ សឿ​យ វិសាល ជា​អ្នក​ស៊ុត​គ្រាប់​នាំមុខ​ឲ្យ​កម្ពុជា​នៅ​នាទី​ទី​១៨ ក្រោយ​ទទួល​បាល់​លើក​ចេញពី​ជ្រុង​ដោយ​កីឡាករ ធា​រី ចន្ថា​ប៊ីន ដែល​ជា​ការ​នាំមុខ​បណ្តោះអាសន្ន​ត្រឹម​វគ្គ​ទី​១ រយៈពេល ៤៥​នាទី​។​

​ការប្រកួត​ក្នុង​វគ្គ​ទី​២​ចាប់ផ្តើម ក្រោយ​សម្រាក​រយៈពេល ១៥​នាទី អម​ទៅ​ដោយ​មាន​ការសម្តែង​ល្ខោន​ខោល​។ កម្ពុជា​មាន​ឱកាស​ជាច្រើន​ផង​ដែរ​នៅ​១៥​នាទី​ដំបូង​ក្នុង​វគ្គ​ទី​២ នៅ​តែ​ធ្វើ​មិនបាន​សម្រេច​ឡើយ នៅពេល​អ្នកចាំទី​ម៉ាឡេស៊ី ជួយសង្គ្រោះ​បាន​ជា​បន្ត​បន្ទាប់ និង​រក​គ្រាប់​បាល់​វាយបក​ឈ្នះ​វិញ​នៅ​នាទី​ទី​៦១ នាទី​ទី​៧៥ និង​នាទី​ទី​៩០+៤ ដោយ​កីឡាករ​ពាក់​លេខ​៣ និង​លេខ​២១ និង​លេខ​១៣ ដោយ​អ្នកចាំទី​កម្ពុជា ស៊ូ យ៉ា​ទី មិន​អាច​ជួយសង្គ្រោះ​បាន​ឡើយ​។​

​នេះ​ជា​ការបរាជ័យ​លើក​ទី​១ របស់​ក្រុម កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​ជនជាតិ​ជប៉ុន Keisuke HONDA និង​ជំនួយការ​របស់​លោក​ជ​ន​ជាតិ​អា​ហ្សង់​ទីន Felix Dalmas​។ ២​ប្រកួត​បន្ទាប់​របស់​កម្ពុជា ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ទីម័​រខាង​កើត និង សិង្ហ​បុរី នៅក្នុង​ខែ​តុលា ឆ្នាំ​២០១៨ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×