យុវជនម្នាក់ទើបបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ដ្រ Chen Ze Rong នៅម៉ាឡេស៊ីបានបរិច្ចាគថ្លើមរបស់ខ្លួនចំនួន៦៧ភាគយដើម្បីសង្គ្រោះជីវិតអ្នកគ្រូគ្រានៅបឋមសិក្សា។

តាម Asiaone យុវជន Chen រៀនបឋមសិក្សានៅសាលា Kong Min ហើយមានអ្នកគ្រូ Liang Feng Pin បង្រៀនមុខវិជ្ជាវិទ្យាសាស្ដ្រ។កូនស្រីអ្នកគ្រូ Liang ឈ្មោះZheng Zi Jing ក៏រៀននៅថ្នាក់ជាមួយ Chen ដែរ។
តាមរយៈ Zheng , Chen ដឹងថាអ្នកគ្រូ Liang គ្រូពេទ្យត្រូវការប្ដូរថ្លើម។យុវជននេះក៏ទៅត្រួតពិនិត្យក្រុមឈាមរបស់ខ្លួនភ្លាម ឃើញថាសមស្របជាមួយគ្នា ។យុវជនដែលទើបក្លាយជាវេជ្ជបណ្ឌិតនេះស្នើសុំបរិច្ចាគថ្លើមដល់អ្នកគ្រូគ្រាវ័យកុមាររបស់ខ្លួន។
ការវះកាត់ភ្ជាប់ថ្លើមនេះទើបត្រូវបានដំណើរការនៅSingapore។បច្ចុប្បន្នអ្នកគ្រូនិងសិស្សទាំងពីរនាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីតាមដាន។ Chen អាចក្រោកនិងងើបអង្គុយបាន។Chenនឹងត្រូវបានមន្ទីរពេទ្យអនុញ្ញាតឱ្យចេញនៅសប្ដាហ៍ក្រោយ។
ចំណែកអ្នកគ្រូLiang ស្ថានភាពភ្ជាប់ថ្លើមគាត់ក៏ប្រសើរ ហើយបច្ចុប្បន្នគេបន្ដលាងសម្អាតឈាមរហូតដល់ពេលស្ថានភាពធម្មតាវិញ។ប្រសិនបើអ្វីៗប្រសើរឡើងវិញ នោះអ្នកគ្រូLiangអាចចេញពីមន្ទីរពេទ្យមួយខែក្រោយមក។ Zheng ដែលជាកូនស្រីរបស់អ្នកគ្រូ Liang បានបង្ហើបប្រាប់ថា ម្ដាយនាងនៅប្រើអុកស៊ីសែនជំនួយដង្ហើម តែសុខភាពបានប្រសើរឡើងហើយ ។ក្រៅពីថែទាំម្ដាយ Zheng ក៏ទៅសូរសុខទុក្ខ Chen ជាប្រចាំដែរ។
តាមរយៈបណ្ដាញសង្គម Zheng ក៏បានបង្ហោះពាក្យអរគុណដល់មិត្តរួមថ្នាក់កាលពីបឋមវ័យ ហើយនាងសរសេថា៖ ខ្ញុំពុំដែលគិតថាChen បានជួយសង្គ្រោះម្ដាយខ្ញុំដោយពុំមានលក្ខខណ្ឌអ្វីសោះឡើយ។ទង្វើនេះធ្វើឱ្យខ្ញុំកាន់តែជឿថា ក្ដីស្រឡាញ់មិនមែនមានតែក្នុងចំណោមអ្នករួមឈាមជ័រនោះទេ»៕
លីសា