Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte សង្ស័យថា​មាន​ឧបាយកល​នយោបាយ​ប៉ង​ផ្ដួលរំលំ​លោក​

Reuters នៅ​ថ្ងៃទី​១១​ខែកញ្ញា ឱ្យដឹងថា ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​បង្ហើប​ប្រាប់​នូវ​រឿង​ដែល​លោក​ចាត់​ថា ជា​ឧបាយកល​របស់​ភាគីប្រឆាំង​ប៉ុនប៉ង​ផ្ដួលរំលំ​លោក​យ៉ាង​ស្ងៀមស្ងាត់​។​

​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte

​ភាគីប្រឆាំង​ដែល​លោក​រំលឹក​ដល់​នោះ គឺជា​កងកម្លាំង​បះបោរ Maoist និង​ក្រុម​អតីត​នាយទាហាន​មួយ​ដែល​ធ្លាប់​បានធ្វើ រដ្ឋប្រហារ ហើយ​រង​បរាជ័យ​ក្នុង​អតីតកាល​។​

​ក្នុង​ពិធី​សន្ទនា​ជាមួយ​ទីប្រឹក្សា​ច្បាប់​សម្រាប់​ប្រធានាធិបតី​ហ្វីលីពីន Salvador Panelo ហើយ​ត្រូវបាន​ផ្សាយ​លើ​កម្មវិធី​ទូរទស្សន៍​ជាតិ​លោក Duterte ឱ្យដឹងថា លោក​បាន​សំណូមពរ​ឱ្យ​កងទ័ព​«​ទម្លាយ​ចេញ​នូវ​ព័ត៌មាន​អំពី​ឧបាយកល​ដែល​លោក​និយាយថា​បាន​ត្រូវ​ផ្ដើម​ដោយ​ប្រទេស​ទី​បី​។​
​លោក Duterte ពោល​៖ យើងខ្ញុំ​មាន​ភស្តុតាង​អំពី​ការសន្ទនា​ត្រូវបាន​ប្រទេសមួយ​ផ្សេង​ដែល​យល់​អំពី​យើងខ្ញុំ​ផ្ដល់ឱ្យ​។

​ប្រធានាធិបតី​រូបនេះ​នូវ​បានឱ្យដឹង​បន្ថែមថា ក្រុម​អតីត​នាយទាហាន​និង​បណ្ដា​ឥស្សរជន​នយោបាយ​គឺជា​អ្នក​ប៉ុនប៉ង​ធ្វើ​រឿងនេះ ក្នុងនោះ​មាន​សមាជិក​ព្រឹទ្ធសភា​ដែល​លោក​ធ្លាប់​ចាប់​ឃុំឃាំង​បន្ទាប់ពី​សម្រេច​លុបចោល​ក្រឹត្យ​លើកលែងទោស​។ លោ​កថា​ទំនាក់ទំនង​នេះ​នឹងត្រូវ​បានប្រកាស​ជា​សាធារណៈ​នៅវេលា​មួយ​ដែល​សមស្រប​។​

​គួររំលឹកថា កាលពី​សប្ដាហ៍​មុន​លោក Duterte បាន​ដកហូត​ក្រឹត្យ​លើកលែងទោស​កាលពី​ឆ្នាំ​២០១០ ចំពោះ​សមាជិក​ព្រឹទ្ធសភា​Antonio Trillanes ដែល​មុននេះ​១៥​ឆ្នាំ​គឺជា​អតីត​នាយទាហាន​ជើង​ទឹកបាន​ដឹកនាំ​រដ្ឋប្រហារ​មួយ ដែល​បរាជ័យ ហើយ​ត្រូវ​បានចេញ​បញ្ជា​ឱ្យ​ចាប់ខ្លួន​៕
​លី​សា​

×