Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន កាត់​ក្បាល​ប្រពន្ធ រួច​យួរ​ទៅ​សារភាព​នៅ​ប៉ុស្ដិ៍​ប៉ូលិស​

​ប៉ូលិស​នៅ​រដ្ឋ Karnataka បាន​ចាប់ខ្លួន​ឧក្រិដ្ឋជន​សម្លាប់​ប្រពន្ធ​ព្រោះ​ប្រចណ្ឌ​។

Sathish GH អាយុ​៣៥​ឆ្នាំ បានធ្វើ​ដំណើរ​២០​គីឡូម៉ែត្រ​ទៅកាន់​ស្នាក់ការ​ប៉ូលិស​ស្រុក​Chikmagalu ភាគ​និរតី​ឥណ្ឌា ដើម្បី​សារភាព​នៅ​ថ្ងៃទី​១១​ខែកញ្ញា​។ ឃាតករ​រូបនេះ​សារភាពថា គេ​បានសម្លាប់​ប្រពន្ធ ឈ្មោះ​Roopa អាយុ​២៥​ឆ្នាំ ព្រោះតែ​សង្ស័យថា​នាង​បាន​ផិតក្បត់​ពេល​ឃើញ​Roopa ជជែក​គ្នា​ជាមួយ​យុវជន​ម្នាក់​ក្នុងភូមិ​នោះ​- នេះ​បើតាម BBC​។​

Sathish GH បាន​នាំយក​ក្បាល​ភរិយា​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​សារភាព​

Sathish ប្រកប​របរ​លក់​សាច់​ចៀម ដំបូង​ឡើយ​បាន​យក​កាំបិត​ប៉ង​កាប់​ទៅលើ​បុរស​ដែល​ខ្លួន​សង្ស័យថា​ជាស​ហាយ ប៉ុន្ដែ​គេ​បានគេច​ខ្លួន​រួច ហើយ​Sathish ក៏​ងា​កម​កកាប់​ភរិយា​ខ្លួន​តែម្ដង​។ អ្នក​ទាំងពីរ​រៀបការ​ជាមួយគ្នា​បាន​៧​ឆ្នាំ​ហើយ ព្រមទាំង​មានកូន​២​នាក់ ប៉ុន្ដែ​តែង​ឈ្លោះប្រកែក​គ្នា​ពុំ​លស់​ពេល​។​

​នាយ​បូលិស​ម្នាក់​ឱ្យដឹងថា​៖ «​យើងខ្ញុំ​បានដឹងថា​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះ​មានការ​ខ្វែងគំនិត​គ្នាច្រើន​អំពី​បញ្ហា​ក្នុង​គ្រួសារ យើងខ្ញុំ​ធ្លាប់បាន​ណែនាំ​ពួកគេ​ប៉ុន្មាន​លើក​ដែរ ប៉ុន្ដែ​ស្មាន​មិន​ដល់​ថា​បុរស​នេះ​ប្រចណ្ឌ​ប្រពន្ធ​សោះ​។

Sathish ត្រូវ​ចោទប្រកាន់​ពីបទ​ស​ម្លា​ប់ម​នុស្ស ហើយ​នៅ​ថ្ងៃ​១២​កញ្ញា​នេះ​គេ​នឹង​បើកសវនាការ​កាត់ទោស​៕
​សូ​យ​ន​

×