មហាសេដ្ឋីចិន Jack Ma ប្រកាសថា លោកមិនចង់ស្លាប់នៅក្នុងការិយាល័យទេ ហើយខណៈពេលមានសុភមង្គលបំផុតរបស់លោកគឺនៅពេលដែលលោករកលុយបាន៩១យាន់ក្នុងមួយខែ(ប្រមាណ១៥ដុល្លារ)គ្រានៅជាគ្រូបង្រៀនភាសាម្នាក់។

នៅក្នុងសារលិខិតផ្ញើជូនបុគ្គលិកនិងអតិថិជន Jack Ma បានបង្ហើបប្រាប់អ្នកជំនួសកៅអីលោកនៅ Alibaba គឺDaniel Zhang ។លោកសរសេរ៖ ដោយមានការយល់ព្រមរបស់គណៈនាយក CEO Daniel Zhang នឹងជំនួសខ្ញុំជាផ្លូវការក្នុងតំណែងជាប្រធានក្រុមប្រឹក្សាគ្រប់រងនៃសម្ព័ន្ធក្រុមហ៊ុន Alibaba ថ្ងៃបង្កើតក្រុមហ៊ុន ១០កញ្ញា២០១៩។ រយៈពេល១២ខែខាងមុខ ខ្ញុំនៅតែជាប្រធាន ហើយនឹងសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយ Daniel ដើម្បីផ្ទេរការងារដល់គាត់។ បន្ទាប់ពីនោះខ្ញុំនឹងស្ថិតក្នុងគណៈនាយកAlibaba រហូតទល់មហាសន្និបាតសាមញ្ញឆ្នាំ២០២០។

Daniel Zhang អាយុ៤៦ឆ្នាំ កាន់តួនាទីជាសមាជិកក្រុមប្រឹក្សាAlibaba តាំងពីឆ្នាំ២០១៥មក។មុននោះលោកគឺជានាយកប្រតិបតិ្ដរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធAlibaba Taobao Mall ។លោកបំពេញការងារឱ្យក្រុមហ៊ុននេះ១១ឆ្នាំមកហើយ។
Daniel Zhang បញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុនៅសកលវិទ្យាល័យស៊ាងហៃ ហើយបានធ្វើការឱ្យក្រុមហ៊ុនសវនកម្មធំៗដូចជា Arthur Andersenនិង Pricewaterhouse Coopers ។ខែសីហាឆ្នាំ២០០៧ Daniel Zhang ធ្វើជានាយកហិរញ្ញវត្ថុរបស់Taobao Mal ។ឆ្នាំ២០០៨ លោកក្លាយជានាយកប្រតិបត្តិក្រុមហ៊ុននេះ ហើយបានប្រែក្លាយក្រុមហ៊ុនTaobao ឱ្យទៅជាមុខជំនួញយុទ្ធសាស្ត្ររបស់Alibaba ។លោកJack Ma បាននិយាយសរសើរ Daniel Zhang ថា៖ ពុំមានអ្នកណាប្រសើរជាងដើម្បីដឹកនាំសម្ព័ន្ធក្រុមហ៊ុនAlibaba។

ចុះលោកJack Ma នឹងធ្វើអ្វី? លោកJack Ma ចែករំលែកអារម្មណ៍របស់ខ្លួនថា៖ ដំបូងឡើយខ្ញុំចង់ធ្វើអាជីវកម្មតូចតាច ពុំដែលចង់អភិវឌ្ឍន៍ដំដុំបែបនេះទេ។ព្រោះចុងក្រោយត្រូវរែកបន្ទុកទទួលខុសត្រូវក៏ដូចជាការប្រឈមនឹងឧបសគ្គរាប់មិនអស់។មួយថ្ងៃៗរវល់ដូចជាប្រធានាធិបតី ប៉ុន្ដែគ្មានអំណាចអ្វីបន្តិចឡើយ។ខ្ញុំលែងមានជីវិតរស់នៅសម្រាប់ខ្លួនខ្ញុំទៀត ប្រសិនបើមានជាតិក្រោយខ្ញុំមិនប្រកបរបរជំនួញដូច្នេះទៀតទេ ខ្ញុំចង់ក្លាយជាខ្លួនខ្ញុំដែលមានពេលវេលាទទួលផលពីជីវិតរបស់ខ្លួន។ មហាសេដ្ឋីចិនរូបនេះបានថ្លែងនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសរុស្ស៊ីកាលពីខែមិថុនាឆ្នាំ២០១៦៕
លីសា