តាម AFP ដែលដកស្រង់ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះឱ្យដឹងថា ករណីចោរកម្មនេះកើតឡើងនៅល្ងាចថ្ងៃទី៧ ខែកញ្ញា នៅសណ្ឋាគារផ្កាយ៥ Ritz នៅក្រុងប៉ារីស។គ្រឿងអលង្ការដែលមានតម្លៃ៩៣០.០០០ដុល្លារដែលម្ចាស់ពុំបានដាក់ក្នុងទូដែកបានបាត់ស្រមោល ហើយនៅក្នុងបន្ទប់នេះក៏ពុំមានសញ្ញាឆ្មក់ ចូលរបស់មនុស្សចម្លែកដែរ។ម្ចាស់គ្រឿងអលង្ការមានតម្លៃនេះគឺជាកម្មសិទ្ធិរបស់ម្ចាស់ក្សត្រិយ៍ Arab Saudi មួយអង្គ។

កងកម្លាំងប្រឆាំងឧដ្រិកដ្ឋរបស់បារាំងកំពុងបើកការស៊ើបអង្កេត។
នេះគឺជាករណីចោរកម្មលើកទី២ហើយដែលកើតនៅសណ្ឋាគារនេះ។កាលពីខែមករា មានក្រុមប្រដាប់អាវុធមួយក្រុមបាន សម្រុកចូលហាងលក់គ្រឿងអលង្ការក្នុងសណ្ឋាគារនេះ ហើយប្លន់យកគ្រឿងអលង្ការដែលមានតម្លៃ៤លាន៦សែនដុល្លារ។ប៉ុន្ដែពេលនោះប៉លិសក្របួចបានចោរប្លន់៣នាក់។
គួររំលឹកថា សណ្ឋាគារនេះស្ថិតនៅជាប់ក្រសួងយុត្តិធម៌បារាំង ដែលតែងត្រូវបានការពារដោយទាហានប្រដាប់អាវុធ២៤ម៉ោងលើ២៤ម៉ោង៕
លីសា