មាននាវិក ២រូប បានចាកចេញពីនាវាមុជទឹកអភ័ព្វនេះមុនពេលចេញប្រតិបត្តិការលើកចុងក្រោយ។
តាម Spunik News នាវិក២រូប នៃនាវាមុជទឹក San Juan នៃយោធាជើងទឹកអាហ្សង់ទីន បានឡើងមកកាន់ដីគោកពុំយូរប៉ុន្មានមុនពេលនាវាចេញដំណើរ…។
តំណាងយោធាជើងទឹកអាហ្សង់ទីន Enriqur Balbi ឲ្យដឹងថា នាវិកម្នាក់បានអនុញ្ញាតច្បាប់ឲ្យថែទាំម្តាយដែលកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ។
នាវិក២រូប ត្រូវឡើងមកលើគោក នៅនាទីចុងក្រោយ មុនពេលនាវាចាកចេញទៅ ព្រោះនាវិករូបនេះបានសុំអនុញ្ញាតច្បាប់រយៈពេលវែងដើម្បីបំពេញបែបបទទិញផ្ទះថ្មី។ ម្តាយរបស់នាវិកទាំង២រូបបានបញ្ជាក់រឿងនេះជាមួយកាសែតអាហ្សង់ទីន។
មុននោះព័ត៌មានចុះផ្សាយថា នាវារងគ្រោះ មានផ្ទុកមនុស្ស ៤៤នាក់ ពុំមែនជានាវិករបស់នាវាមុជទឹកនោះឡើយ។
ក្នុងចំណោមអ្នកលើសនោះ មាន២នាក់ ជាទាហានមកពីកងកុម្ម៉ង់ដូ Buzos Tacticos របស់យោធាជើងទឹកអាហ្សង់ទីនម្នាក់ទៀត ជាកម្មាភិបាល នៃសន្តិភាពចារកម្មយោធាជើងទឹក។ ៤នាក់ទៀតនៅពុំទាន់ដឹង។
នាវាមុជទឹកនេះបានបាត់ស្រមោលតាំងពីទំនាក់ទំនងចុងក្រោយនៅថ្ងៃទី ១៥/១១។ ក្នុងទំនាក់ទំនងលើកចុងក្រោយនេះ កងនាវិកនាវា បានរាយការណ៍ពីហេតុការណ៍កើតឡើងក្នុងនាវា។ យោធាជើងទឹកអាហ្សង់ទីនក៏បានប្រកាសពីការផ្ទុះមួយដែលមានលទ្ធភាពធ្វើឲ្យកើតមាន ព្រឹត្តិការណ៍ San Juan បាត់ខ្លួន៕ សូយន