Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលព្រះវស្សាព្រះសង្ឃត្រូវគង់ក្នុងទីអារាមរយៈពេល៣ខែតាមឱវាទព្រះពុទ្ធ

ខេត្តកំពង់ចាម: បុណ្យចូលព្រះវស្សាមានរយៈវេលា៣ខែ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយនៅក្នុងប្រទេសកម្ពុជា គេតែងរក្សាភ្លើងទៀនព្រះវស្សាឲ្យនៅឆេះជានិច្ច ។ហើយតួទៀនធ្វើអំពីឈើមានទំហំប្រមាណ២ ចាប់កំពស់២ហត្ថ មានរចនាក្បាច់យ៉ាងល្អនិងរំលេចពណ៌ដ៏ប្រណិតផង។ ហើយជាថ្ងៃមួយដែលរំលឹកដល់ព្រះសម្មាសម្ពុទ្ធមកចាប់បដិសន្ធិក្នុងផ្ទៃព្រះមាតានៅថ្ងៃទី៥កើតខែអាសាឍ។

ព្រះធម្មសាលវង្ស សា វិរៈ ព្រះអនុគណក្រុងកំពង់ចាមនិងជាព្រះចៅអធិការវត្តបឹងស្នាយ មានថេរៈដីកាឱ្យដឹងថា:ដោយមើលឃើញវត្តចំនួន៤ក្នុងក្រុងកំពង់ចាមដែលព្រះសង្ឃគង់ចាំព្រះវស្សា
នៅព្រឹកថ្ងៃទី២១កក្កដា ឆ្នាំ២០២៥ ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រមទាំងប្រធានមន្ទីរជុំវិញខេត្តបាននាំយកទេយ្យទានច្រើនមុខ មកប្រគេនដល់ព្រះសង្ឃ ដោយធ្វើឡើងនៅក្នុងវត្តបឹងស្នាយរួមគ្នាតែម្ដង។

ព្រះចៅអធិការវត្តបឹងស្នាយបានរំលឹកថា
បុណ្យចូលព្រះវស្សានេះគឺជាថ្ងៃរំលឹកដល់ព្រះពុទ្ធ សម្ដែងធម៌ដំបូងបន្ទាប់ពីព្រះអង្គបានត្រាស់ដឹងពីរខែ។ហើយជាថ្ងៃដែលព្រះភិក្ខុសង្ឃបានចូលព្រះវស្សាមានរយៈពេល៣ខែ(ចាប់ពីថ្ងៃទី១៥ កើតថ្ងៃ១រោច ខែអាសាឍរហូតដល់ថ្ងៃ ១៥កើតខែអាសាឍ)។ ជាមួយនោះព្រះវិន័យដែលភិក្ខុសង្ឃចូលមកដល់រដូវនេះត្រូវតែគង់ចាំព្រះវស្សា ដោយនិមន្តទៅណាបានតែមិនឱ្យហួសគន្លងរាត្រីនោះទេ។ មួយចំណុចទៀតព្រះសង្ឃអាចនិមន្តក្នុងរដូវវស្សាបានរយៈពេល៧ ថ្ងៃដោយសំអាងលើហេតុ៦យ៉ាងក្នុងនោះរួមមាន:
១.ញោមប្រុសឈឺ
២.ញោមស្រីឈឺ
៣.ករណីក្នុងទីអារាមត្រូវបានទឹកជន់លិចក្នុងរដូវវស្សា
៤.ទីអារាមត្រូវជួបសង្គ្រាម ដូច្នេះព្រះសង្ឃអាចនិមន្តចេញពីវត្តបាន។
៥.ដោយមានការស្នើសុំពីពុទ្ធបរិស័ទនិមន្តព្រះសង្ឃទៅក្នុងកម្មវិធីណាមួយ។
៦.រាជការត្រូវការព្រះសង្ឃនិមន្តចូលរួមកម្មវិធីផ្សេងៗតាមអង្គភាពក្នុងខេត្តឬក្រៅខេត្ត។
សព្វថ្ងៃវត្តបឹងស្នាយមានព្រះសង្ឃគង់នៅចំនួន១៥៦អង្គក្នុងឆ្នាំ២០២៥ ។ក្នុងនោះមានព្រះសង្ឃខ្លះរៀនថ្នាក់បឋមព្រះត្រៃបិដកមួយចំនួនទៀតរៀនសាកលវិទ្យាល័យនៅក្នុងក្រុងកំពង់ចាមដើម្បីបង្កើនចំណេះដឹងឲ្យកាន់តែប្រសើរឡើងជាធនធានមនុស្សដែលសង្គមកំពុងត្រូវការអ្នកចេះដឹង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×