Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានីភ្នំពេញ ស្នើឱ្យបុរសអ្នកបត់ជើងតូចនៅទីសាធារណៈ ត្រង់ចំណុចហួសច្រក់ចេញមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលខ្លួនមកសូមទោសជាសាធារណៈ

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញស្នើឱ្យបុរសអ្នកបត់ជើងតូចនៅទីសាធារណៈ ត្រង់ចំណុចហួសច្រក់ចេញមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យចូលខ្លួនមកសូមទោសជាសាធារណៈនៅសាលាខណ្ឌពោធិ៍សែនជ័យឬនៅសាលារាជធានីភ្នំពេញ ក្រោយពីបុរសរូបនេះបានឈរបន្ទោបង់នៅទីសាធារណៈ បង្កឱ្យមានការរិះគន់ពេញបណ្តាញសង្គមយ៉ាងខ្លាំង។

ការរិះគន់នេះបានផ្ទុះឡើងនៅថ្ងៃទី២១កក្កដាឆ្នាំ២០២៥នេះ ដោយមានអ្នកខ្លះលើកឡើងថា”
តាមទីសាធារណ: បេីទ្រាំមិនបានគួរណាស់តែ រកកន្លែងបាំងបិទអោយអស់លទ្ធភាព កុំមកឈរជំទែងទាំងននលគកបែបនេះ ទីតាំងនៅហួសច្រកចេញមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្តិច។

តាមរយៈវីដេអូដែលគេថតបាន បុរសម្នាក់នេះ អាចមានអាយុចាប់ពីជាង៣០ឆ្នាំទៅជាង៤០ឆ្នាំ ជិះរថយន្តមួយគ្រឿងម៉ាកកាម៉ារី ពណ៌ ស ស៊េរី៩៦ ពាក់ស្លាកលេខ ភ្នំពេញ 2A-3483 បានឈប់រថយន្តអែបកៀនលើទ្រូងផ្លូវរួចចុះទៅបត់ជើងតូច ដោយឈរនោមដាក់លើសួន ដោយមិនខ្មាសអៀន ខណៈដែលមានអ្នកដំណើរយ៉ាងមមាញឹកបំផុត។

ជុំវិញសកម្មភាពមិនល្អភ្នែកនៅតាមទីសាធារណៈនេះ លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានស្នើឱ្យអ្នកបត់ជើងតូចនៅតាមទីសាធារណៈរូបនេះ ចូលខ្លួនមកសូមទោសជាសាធារណៈនៅសាលាខណ្ឌពោធិ៍សែនជ័យឬនៅសាលារាជធានីភ្នំពេញ ដើម្បីកុំឱ្យថ្ងៃក្រោយធ្វើសកម្មភាពមិនល្អបែបនេះទៀត ហើយក៏ដើម្បីសារមួយព្រមានដល់អ្នកផ្សេងទៀតកុំឱ្យអនុវត្តនៅគំរូអាក្រក់បែបនេះនៅថ្ងៃក្រោយផងដែរ។ យើងដឹងហើយថា រាជធានីភ្នំពេញរបស់យើងទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យរូចហើយ កាលពីចុងខែខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ។

គួររំលឹកថា៖ រាជធានីភ្នំពេញទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួននិងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាដោយពិធីប្រកាសជ័យលាភីនោះ ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញក្រោមអធិបតីភាព ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ដើម្បីទីក្រុងស្អាតគឺចាប់ផ្ដើមពីយើងទាំងអស់គ្នាម្នាក់ៗជួយសម្អាតថែរក្សាអនាម័យ បរិស្ថានបានល្អកុំបន្ទោបង់ពាសវាលពាសកាលចេះទុកដាក់សំរាមឱ្យបានល្អកុំយកទៅបោះចោលក្នុងលូឬប្រឡាយទឹកនាំឱ្យស្ទះ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×