Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បញ្ជាក់ប្រាក់គណៈកម្មាធិការ ICC-Preah Vihear និងអង្គការយូណេស្កូប្រចាំភ្នំពេញ អំពីស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញបង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ទម្លាក់គ្រាប់បែកដោយយន្តហោះ F-16

ភ្នំពេញ ៖ ក្រសួងវប្បធម៌ អញ្ជើញសហប្រធានគណៈកម្មាធិការ ICC-Preah Vihear និងប្រធានតំណាងការិយាល័យអង្គការយូណេស្កូប្រចាំភ្នំពេញ ដើម្បីជម្រាបជូនអំពីស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញបង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការប្រើប្រាស់កាំភ្លើងប្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបថា នាព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញតំណាងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជា សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងលោកប្រធានតំណាងការិយាល័យអង្គការយូណេស្កូប្រចាំភ្នំពេញ ដើម្បីជម្រាបជូនអំពី ស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញបង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈ ការប្រើប្រាស់កាំភ្លើងខ្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញពីការព្រួយបារម្ភអំពីផលវិបាក ចេញពីការប៉ះទង្គិច ដោយប្រដាប់អាវុធ ដែលកំពុងបង្កការខូចខាតជាក់ស្តែងដែលមាននៅតាមគោបុរៈទី១ ទី២ ទី៣ និងទី៥ តំបន់ រចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទ ខណៈដែលប្រាសាទព្រះវិហារស្ថិតក្រោមការការពាររបស់អនុសញ្ញាអន្តរជាតិនានា ស្តីពីកិច្ចការការពារបេតិកភណ្ឌ ជាពិសេសអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤។

លោកជំទាវបណ្ឌិតសភាចារ្យ បានស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូ ប្រចាំភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ពីសកម្មភាព របស់យោធាថៃ និងស្នើសុំអង្គការយូណេស្កូប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសស្ថាប័នពិគ្រោះយោបល់នានា របស់អង្គការនេះ សិក្សាវាយតម្លៃផលប៉ះពាល់ក្នុងទិសដៅបញ្ចូលរបាយការណ៍នេះទៅក្នុងកិច្ចពិភាក្សារបស់គណៈ កម្មាធិការបេតិកភណ្ឌពិភពលោកនាពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×