ប្រទេសវៀតណាម ៖ កាលពីម៉ោងប្រមាណ ១០:៤៥ ព្រឹកថ្ងៃទី ១២ កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញមកដល់ទីក្រុងហាណូយប្រទេសវៀតណាមប្រកបដោយសុវត្ថិភាពហើយ ក្រោយពីបានអញ្ជើញចូលរួមក្នុងនាមជាប្រទេសកិត្តិសយបើកពិព័រណ៍ចិនអស៊ានលើកទី ១៥ នៅទីក្រុងណាននីង ប្រទេសចិន។
តាមកម្មវីធីគ្រោងទុកថ្ងៃនេះ គឺកាលពីព្រឹកមិញ សម្តេចប្រមុខដឹកនាំបានអញ្ជើញចូលរួមបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន(World Economic Forum on ASEAN) ដែលមានរយៈពេលពីថ្ងៃទី ១១ ១៣ កញ្ញា ២០១៨ នៅទីក្រុងហាណូយ។ នៅរសៀលនេះ សម្តេចតេជោ នឹងអញ្ជើញជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងចូលរួមប្រជុំពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ៕ ដោយ៖កូឡាប