ភ្នំពេញ ៖ ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥នេះ នាទីស្តីការក្រសួងការពារជាតិ ឯកឧត្តម នាយកឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជួបជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI HJ MOHD NIZAM BIN HJ JAFFAR អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី យើងបានពិភាក្សាគ្នាពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
វត្តមានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី នាពេលនេះ បង្ហាញពីឆន្ទៈរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេណអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
នាយកឧត្តមសេនីយ៍ទៀ សីហា បានមានប្រសាន៍ថា “យើងខ្ញុំសង្ឃឹមថាក្រោមការសម្របសម្រួល ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន នឹងធ្វើសន្តិភាពវិលត្រឡប់មកដូចដើមវិញ”៕ ក្សាសិទ្ធដោយ៖សុទ្ធលី











