Thursday, July 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ៖ ថ្នាក់ដឹកនាំកម្ពុជា និងឡាវ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង

តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប.ឡាវ) អមដំណើរដោយ លោកជំទាវភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៤- ២៥ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ថងសាវណ្ណ ភុមវិហា និងលោកជំទាវ បានចូល ក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមកិត្តិសេដ្ឋ បណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម ថងសាវណ្ណ ភុមវិហាន បានជួបពិភាក្សាយ៉ាងស៊ីជម ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលគ្របដណ្ដប់លើផលប្រយោជន៍រួមជាច្រើន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកោតសរសើរចំពោះស្ថានភាពដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី និង បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទាំងនេះ ក្នុងស្មារតីនភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកង
កិច្ចសហប្រតិបត្តិការនយោបាយដើម្បីពង្រឹងសាមគ្គីភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រដ្ឋមន្ត្រីការបរទេសន ទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ជាប្រចាំ។ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសឡាវ សង្ឃឹមថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ ក្នុងពេលឆាប់ៗខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ ២០២៣-២០២៧ និងទន្ទឹងរង់ចាំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ ដែលនឹងប្រព្រឹត្តទៅនៅស.ប.ប.ឡាវ នាចុងឆ្នាំ២០២៥ នេះ។ កិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ និងព្រំដែន
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដ៏រឹងមាំក្នុងការជំរុញកិច្ចសហ- ប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ ព្រមទាំងឯកភាពក្នុងការធ្វើការរួមគ្នា ដើម្បីលុបបំបាត់ ឧក្រិដ្ឋកម្មឆ្លងដែននានា រួមមានការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការធ្វើពាណិជ្ជកម្មឆ្លង ដែនខុសច្បាប់ និងការឆបោកតាមមធ្យោបាយទូរគមនាគមន៍។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបញ្ជាក់ សាជាថ្មីនូវការប្ដេជ្ញាចិត្តរួម ក្នុងការធានាថាគ្មានកងកម្លាំងអរិភាពណាមួយត្រូវបានអនុញ្ញាតឱ្យបើ ប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីបំផ្លាញសន្តិភាព និងស្ថិរភាពនៃប្រទេសមួយទៀតនោះទេ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ច ខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន និងបានឯកភាពពន្លឿនការដោះស្រាយតំបន់ប្រទាញប្រទង់ ដែលនៅសេសសល់ ក្នុងគោលបំណងកសាងព្រំដែនរួមសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ ភាគីទាំងពីរ ក៏បានទន្ទឹងរង់ចាំនូវលទ្ធផលប្រកបដោយផ្លែផ្កាពីកិច្ចប្រជុំគណៈកម្មការ ចម្រុះព្រំដែនកម្ពុជា-ឡាវ លើកទី៨ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានី ភ្នំពេញ។

វិស័យពាណិជ្ជកម្ម ការវិនិយោគ និងតភ្ជាប់
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពថា ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរគួរតែបង្កើន កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទន្ទឹមនឹងការស្វែងរកកាលានុវត្តភាពពាណិជ្ជកម្មបន្ថែមទៀត។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការ
ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការថាមពលក្នុងគោលបំណងពង្រឹងសន្តិ- សុខថាមពលក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ឆ្លងព្រំដែន និង លើកទឹកចិត្តឱ្យក្រុមកាងារបច្ចេកទេសរៀងៗខ្លួន ពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ ស្ពានរវាងទន្លេរពៅ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា) និងទន្លេសេឡាំផាវ (ខេត្តចំប៉ាសាក់ ប្រទេសឡាវ)។ ភាគីទាំងពីរក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពរួមកម្ពុជា- ឡាវ ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ ២០២៥-២០២៦ និងធ្វើការឆ្ពោះទៅរកការសម្រេច បាននូវគំនិតផ្តួចផ្តើម “ប្រទេសទាំងបី គោលដៅមួយ” (កម្ពុជា-ឡាវ-វៀតណាម) ដើម្បីលើកកម្ពស់ ទេសចរណ៍ក្នុងតំបន់។
កិច្ចពិភាក្សាក៏បានគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត រួមមានវិស័យ
កសិកម្ម អប់រំ និងការទូទាត់ប្រាក់ឆ្លងដែន ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនកិច្ចខិតខំ ប្រឹងប្រែងដើម្បីពង្រីក និងធ្វើឱ្យស៊ីជម្រៅ។

ក្រៅពីកិច្ចការទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងពិភពលោក។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃមជ្ឈភាព និងឯកភាពរបស់អាស៊ាន ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញការកសាងសហគមន៍អាស៊ាន ស្របពេល ដែលធ្វើឱ្យស៊ីជម្រៅនូវការចូលរួមជាមួយដៃគូខាងក្រៅ។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានអះអាង ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការគាំទ្រផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក … និងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព រួមមានតាមរយៈកិច្ចសហប្រតិបត្តិការក្នុងវេទិកា អន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ថងសាវណ្ណ ភុមវិហាន និងលោកជំទាវ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ ព្រមទាំងក្រុម ការងារក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ត និងបដិសណ្ឋារកិច្ចដ៏ល្អប្រសើរសម្រាប់គណៈប្រតិភូឡា នៅក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម ថងសាវណ្ណ ភុមវិហាន បានអញ្ជើញ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសឡាវ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលយកដោយក្តីរីករាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×