Thursday, July 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុពន្ធយោធា និងអង្គទូត នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមហាអំណាចមួយចំនួនបានធ្វើដំណើរទៅដល់ព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ អនុពន្ធយោធា និងអង្គទូត នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមហាអំណាចមួយចំនួនបានធ្វើដំណើរទៅដល់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃពុធនេះ ដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ។

ប្រសាសន៍របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។  

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ប្រធានម៉ាឡេស៉ី ក្នុងតួនាទីជាប្រធានអាស៊ាន បច្ចុប្បន្ន បញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការងទ័ពម៉ាឡេស៊ី មកដល់កម្ពុជា, ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា បានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងនៅព្រំដែនកម្ពុជា-ថៃ»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា ភាគីទាំងពីរ បានកំណត់យកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ 

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជាជំហានបន្ទាប់ដើម្បីធានាឱ្យការអនុវត្តពេញលេញ និងម៉ឹងម៉ាត់នូវការឯកភាពគ្នាពីបទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ ត្រូវបានបង្កើតយន្តការ និងក្រុមការងារត្រួតពិនិត្យមួយឡើង។ ក្នុងនោះក្រុមអង្កេតការនឹងត្រូវបានបង្កើតឡើង ដើម្បីផ្ទៀងផ្ទាត់ និងធានាឱ្យបាននូវការអនុវត្តបទឈបប់បាញ់។

«ឯកឧត្តមនឹងបង្កើតក្រុមអង្កេតការណ៍ មានអនុព័ន្ធយោធាម៉ាឡេស៉ី ជាប្រធាន ដើម្បីចេញអង្កេតការណ៍នៅថ្ងៃទី៣០ ខែកក្កដានេះ ក្នុងគោលបំណងសំខាន់គឺធ្វើឱ្យប្រាកដនូវនីតិវិធី ដំណើរការនៃការអនុវត្តកិច្ចព្រមព្រៀមបទឈប់បាញ់ រវាងកងទ័ពទាំងពីរ ប្រកបដោយលទ្ធផលល្អ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន ច្រានចោលការចោទប្រកាន់ទាំងឡាយណាដែលថា កម្ពុជាបាញ់ចាប់ផ្តើមមុន និងកម្ពុជាបំពានបទឈប់បាញ់ ខណៈលោកបញ្ជាក់ថា ជម្លោះប្រដាប់អាវុធ គឺជាអ្វីដែលកម្ពុជាខិតខំចៀសវាងបំផុត។

ឯកឧត្តមបានគូសបញ្ជាក់ថា ការចោទប្រកាន់ទាំងនោះ គឺសុទ្ធសឹងតែជាការចោទប្រកាន់ដែលមិនសមហេតុផល និងមិនសមស្របជាមួយប្រទេសកម្ពុជា ទាល់តែសោះ។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះថា «ចុងក្រោយនេះយើងបានលឺការចោទប្រកាន់មួយចំនួនថា កម្ពុជាជាអ្នកចោទប្រកាន់ កម្ពុជាជាឈ្លានពាន កម្ពុជាជាអ្នកបាញ់មុន ហើយឥលូវនេះយើងលឺពាក្យមួយទៀតថាកម្ពុជាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ដែលយើងសម្រេចបានកាលពីថ្ងៃទី២៨ កក្កដា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ការចោទប្រកាន់ទាំងឡាយនោះ គឺសុទ្ធសឹងតែជាការចោទប្រកាន់ដែលមិនសមហេតុផល និងមិនសមស្របជាមួយប្រទេសកម្ពុជា ទាល់តែសោះ»។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនិតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយសំឡឹងទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដោយឈរលើមូលដ្ឋានគ្រឹះនៃសុខសន្តិភាពនេះ។ ដូច្នេះប្រាកដណាស់ថា កម្ពុជាត្រូវថែរក្សាសន្តិភាពឱ្យបាន ទើបមានពេលអភិវឌ្ឍន៍ប្រទេស។ ដូច្នេះជម្លោះប្រដាប់អាវុធ ឬសង្រ្គាម គឺជាអ្វីដែលកម្ពុជា ត្រូវជៀសវាងជាទីបំផុត។

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាមានការតាំងចិត្តយ៉ាងមុតមាំ និងឥតងាករេក្នុងការគោរពអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់និងបដិសេធចំពោះការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×