Friday, June 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​

spot_img

​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ក្នុងជំនួប​នោះ លោក តា​រ៉ូ កូ​ណូ បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លទ្ធផល​ភ្លូកទឹកភ្លូកដី ហើយ​ដែល​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៦​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​អំពី​ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ថ្មី ដែល​មក​ទល់​ពេល​នេះ​គឺ​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា​មាន​ភាព​ល្អប្រសើរ​ជាង​ពេល​ណាៗ​ទាំងអស់ ពោល​គឺ​កម្ពុជា​មាន​ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​។​

​ទន្ទឹមនឹងនេះ​ដែរ គឺ​សម្តេច​ប្រមុខ​ដឹកនាំ​បាន​បាន​បង្កើត​វេទិកា​ពិភាក្សា ដែល​មាន​ការចូលរួម​ពី​គណបក្សនយោបាយ​ក្នុង​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨​កន្លងមក ហើយ​ជា​បន្តបន្ទាប់​គឺ​បាន​ឈានទៅ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ លើ​បញ្ហា​សំខាន់ៗ​មួយចំនួន​ដើម្បី​ជួយ​ផ្តល់​នូវ​មតិ​យោបល់​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​។​

​នៅក្នុង​ជំនួប​ពិភាក្សា​រសៀល​នេះ សម្តេច​តេជោ និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ក៏​បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​អំពីរ​បៀ​ប​វារៈ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន ដែល​គ្រោង​ធ្វើឡើង​នៅ​ខែតុលា នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​តាមរយៈ​លោក​រដ្ឋមន្ត្រី​ការបរទេស សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោក ស៊ិន​ហ្សូ អាបេ ដែល​បាន​គោរព​អញ្ជើញសម្តេច​បំពេញ​ទស្សនៈកិច្ច និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន នៅពេល​ខាងមុខ ពិសេស​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​ទីក្រុង​យូ​កូហា​ម៉ា ដែល​ជា​មូលដ្ឋាន​នៃ​ការបោះឆ្នោត​របស់​លោក​រដ្ឋមន្ត្រី​ការបរទេ​ស​ជ​ប៉ុន​ផ្ទាល់​៕​ដោយ​៖​កូឡាប​

     

spot_img
×