Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាយល់ព្រមទៅប្រជុំGBC នៅក្នុងទីតាំងអព្យាក្រឹតដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែស្នើឱ្យមានតំណាងមកពីប្រទេសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ចូលរួមជាអ្នកសង្កេតការណ៍

​ភ្នំពេញ ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១សីហានេះថា កម្ពុជា ឯកភាពសំណើរបស់ភាគីថៃ ដែលសុំឱ្យរៀបចំកិច្ចប្រជុំ​ GBC នៅក្នុងប្រទេសម៉ាឡេស៊ី។ ទន្ទឹមនឹងនេះកម្ពុជា ស្នើម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមកិច្ចប្រជុំGBC ក្នុងនាមជាសង្កេតការ ដោយសារប្រទេសទាំង៣នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា -ថៃ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

លោកជំទាវ ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទកាសែត ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី
ថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥

លិខិតឆ្លើយតបទៅ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ណាត់ថាក់ផុង​ ណាកផានីច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងសំណូមពរក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ( GBC ) នៅក្នុងទីតាំងអព្យាក្រឹតដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ” ជាការឆ្លើយតបទៅនឹងលិខិតរបស់ឯកឧត្តម ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ទាក់ទងនឹងសំណូមពរក្នុងការ រៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ General Border Committee (CBC) នៅក្នុងទីតាំងអព្យាក្រឹត ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥ ក្នុងន័យនេះ ខ្ញុំមានសេចក្ដី សោមនស្សរីករាយក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំខាងលើ តាមសំណូមពររបស់ឯកឧត្តម។
ទន្ទឹមនឹងនេះ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាតួអង្គសំខាន់ក្នុងការ សម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រាយ៉ៃយ៉ា ប្រទេសម៉ាឡេស៊ី ដូច្នេះ ខ្ញុំសូមស្នើឱ្យមានតំណាង មកពីប្រទេសទាំងបីខាងលើ ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ នេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ី ដែលដើរតួនាទីជាប្រធាន ប្តូរវេនអាស៊ាន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់នេះ។
ខ្ញុំទន្ទឹងរង់ចាំឱកាសជួបជាមួយឯកឧត្តម និងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយមិត្តភាព និងសហការ សំដៅ សម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី”៕រក្សាសិទ្ធដោយ៖សុទ្ធលី

×