តាមAFP លោកPutin បានថ្លែងលើវេទិកាសេដ្ឋកិច្ចនៅទីក្រុង Vladivostokរុស៊្សីថា៖ «យើងខ្ញុំបានប្រឹងប្រែងដោះស្រាយជម្លោះដែនដីអស់ពេល៧០ឆ្នាំមកហើយ។ យើងខ្ញុំបានរៀបចំនូវកិច្ចចរចាជាច្រើនក្នុងអំឡុង៧០ឆ្នាំនោះ» ។ លោកAbeពោល«ដូច្នេះយើងគប្បីប្តូរវិធីដោះស្រាយបញ្ហា គួរតែធ្វើបែបនេះ នោះគឺចុះហត្ថលេខាលើសន្ធិសញ្ញាសន្ដិភាពដោយពុំមានលក្ខខណ្ឌ ហើយពុំមែនពេលនេះ តែត្រូវមុនដំណាច់ឆ្នាំនេះ- លោកPutinរំលឹក។

រុស្ស៊ីនិងជប៉ុនពុំទាន់បញ្ចប់ជាផ្លូវការនូវស្ថានការណ៍ជាសត្រូវនឹងគ្នាតាំងពីសម័យសង្គ្រាមលោកលើកទី២ ព្រោះតែជម្លោះជុំវិញកោះចំនួន៤នៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលរុស្ស៊ីហៅថាប្រជុំកោះKuril ហើយជប៉ុនហៅថាដែនដីប៉ែកខាងជើង។ក្រោយពេលសង្រ្គាមនៅឆ្នាំ១៩៤៥ សហភាពសូវៀតពេលនោះបានត្រួតត្រាប្រជុំកោះទាំងនេះ ប៉ុន្ដែជប៉ុននៅបន្តអះអាងពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះនោះ៕
លីសា