Wednesday, February 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លើក​ទី​២៧ នៅ​ទីក្រុង​ហាណូយ​

spot_img

​នៅ​ព្រឹក​ថ្ងៃ​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៧ ស្តី​ពី​អាស៊ាន ។​

​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំនេះ គឺ​ផ្តោត​ការពិភាក្សា​អំពី​កាលានុវត្តភាព និង​បញ្ហា​ប្រឈម ដែល​បណ្តាល​មក​ពី​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​បួន ព្រមទាំង​រិះរក​មធ្យោបាយ​ដើម្បី​ប្រើប្រាស់​នវានុវត្តន៍ និង​កិច្ចសហការ​រវាង​រដ្ឋ​និង​ឯកជន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ទាំងនោះ​។​

​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក ក៏​បាន​ផ្តោត​លើ​ប្រធានបទ «​យុវជន បច្ចេកវិទ្យា និង​កំណើន ការធានា​ពី​គុណប្រយោជន៍​ផ្នែក​ប្រជាសាស្ត្រ​និង​ឌីជីថល របស់​អាស៊ាន​» ដែល​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​នៃ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​ពី​សំណាក់ ឯកឧត្តម ង្វៀន សួន​ហ្វុក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ នៅក្នុង​វេទិការ​ថ្ងៃនេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ បណ្តា​មេដឹកនាំ និង​ផ្នែក​ធុរកិច្ច អ្នកសេដ្ឋកិច្ច និង​ម្ចាស់​ក្រុមហ៊ុន​ធំៗ​លើ​ពិភពលោក​ជាច្រើន​រូប​ផង​ដែរ​។​

Advertisements

​នៅក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ថ្ងៃនេះ គឺ​មាន​ការអញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​ដោយ លោក​សាស្ត្រាចារ្យ ក្លោស៍ ស្វាប់ (Klaus Schwab) ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​វេទិកា សេដ្ឋកិច្ចពិភពលោក មាន​សារលិខិត​របស់​អគ្គលេខាធិការ​អង្គកា​រ​សហប្រជាជាតិ និង​សុន្ទរកថា​ពី​មេដឹកនាំ​នៃ​ប្រទេស​វៀតណាម សឹង្ហ​បុរី និង​ឥណ្ឌូណេស៊ី ភូមា និង កម្ពុជា ដែល​អញ្ជើញ​ឡើង​ថែ្ល​ង​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ប្រមុខ​ដឹកនាំ​ទាំងអស់ បានចាត់ទុក​ការ​រួម​សហការ​គ្នា​រវាង​វិស័យ​ឯកជន ជាមួយ​នឹង​រដ្ឋាភិបាល​គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ច ជាពិសេស​គឺ​រួម​គ្នា​យកចិត្តទុកដាក់​ចំពោះ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​ដែលជា​សេចក្តីត្រូវការ​ចាំបាច់​បំផុត​នៅក្នុង​សម័យ​ឌីជីថល ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​

​សព្វថ្ងៃនេះ ពលរដ្ឋ​ជាពិសេស​យុវជន​កំពុង​ប្រើប្រាស់ Smart phone, និង​បច្ចេកវិទ្យា​ថ្មីៗ រួម​ទាំង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​លក់ទំនិញ​អន​ឡាញ​តាម​ប្រព័ន្ឋ​អេឡិកត្រូនិក និង​ការប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​ធនាគារ និង​ទូរ​ទាត់​តាម​ប្រព័ន្ឋ​វ័យឆ្លាត​នានា ព្រមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម​ផ្សេងៗ ដែល​បាន​ជួយ​បង្កើត​ការងារ​និង​មុខរបរ​បាន​យ៉ាងច្រើន ហើយ​ទន្ទឹមនឹងនេះ គឺ​កំពុង​ជួយ​ពន្លឿន​ដល់​សមាហរណកម្ម​ក្នុង​តំបន់ ព្រមទាំង​ជំរុញ​ឲ្យមាន​ទំនាក់ទំ​នង​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ទៀតផង​៕ ​ដោយ​៖​កូឡាប​

(​សុន្ទរកថា សម្តេច​តេជោ គឺ​មាន​ភ្ជាប់​មក​ជាមួយ​)៖

 

 

spot_img
×