ភ្នំពេញ ៖ ក្រុមយុវជន យុវនារី រួមទាំងជនបរទេសប្រមាណ ១ម៉ឺននាក់ មកជួបជុំគ្នាដើម្បីសម្តែងពីទឹកចិត្តគាំទ្រវីរកងទ័ពជួរមុខ និងគាំទ្រសន្តិភាព អមដោយទង់ជាតិក្រហម ឆ្អិនឆ្អៅក្រោមប្រធានបទ “កម្ពុជាស្រឡាញ់សន្តិភាព” នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណបឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការមកជួបជុំគ្នាយ៉ាងច្រើនកុះករនេះ ដើម្បីបង្ហាញឱ្យពិភពលោក បានឃើញដោយឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលពីការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ក្នុងន័យរក្សាឱ្យបានសុខសន្តិភាព ស្ថិរភាពជាមួយប្រទេសជិតខាង៕រក្សាសិទ្ធដោយ៖សុទ្ធលី

















