Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតជំទាវទី១ Zimbabwe គិតបើកសកលវិទ្យាល័យ ១ប៊ីលានដុល្លារ គ្រាដែលស្វាមីជាអតីតប្រធានាធិបតី ចង់រស់នៅស្ងៀមស្ងាត់ក្នុងកសិដ្ឋានមួយ

Daily Mail បានដកស្រង់សម្តីរបស់ Leo Mugabe ​ដែលជាក្មួយប្រុសបង្កើតអតីតប្រធានាធិបតី Mugabe ឲ្យដឹងថា លោក Mugabe អាយុ៩៣ឆ្នាំ បានសម្រេចសម្រាកជាមួយប្រាក់​សោធននិវត្តន៍ផ្តល់ឲ្យដោយរដ្ឋាភិបាល Zimbabwe ។ លោក Leo Mugabe ប្រាប់ថា ៖ “គាត់កំពុងប៉ងប្រាថ្នាចង់រស់នៅក្នុងជីវិតថ្មីមួយ នាកសិដ្ឋាននៅតំបន់ជនបទ”។

ប្តីប្រពន្ធអតីតប្រធា Zimbabwe Mugabe

ស្របពេលជាមួយគ្នានោះគេដឹងថា អតីតជំទាវទី១ Grace Mugabe ត្រូវបានចាត់ទុកថា កំពុងរវល់យ៉ាងខ្លាំងជាមួយគំរោង​សាងសង់សកលវិទ្យាល័យ១ ជាកិច្ចដឹងគុណស្វាមីរបស់ខ្លួន។

កាលពីខែសីហាឆ្នាំនេះ រដ្ឋាភិបាលរបស់លោក Mugabe ធ្លាប់បានប្រកាសថា នឹងទម្លាក់ថវិកា១ប៊ីលានដុល្លារ សម្រាប់សាង​សង់សាលាបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សានៅ Mazowe ចម្ងាយពីរដ្ឋធានី Harare ប្រមាណជា ៣០គីឡូម៉ែត្រ។ ផែន​ការនេះបានរងប្រតិកម្មយ៉ាងខ្លាំងក្លាបំផុត ព្រោះតែស្ថានភាពសេដ្ឋកិច្ចប្រទេសហ្ស៊ីមបាវ៉េ កំពុងធ្លាក់ក្នុងវិបត្តិអតិប្បរមា កើន​ឡើងដូចសេះដាច់បង្ហៀរ និងសមាមាត្រអ្នកគ្មានការងារធ្វើរហូតដល់ ៩០%ឯណោះ ។ ក្រុមអ្នកប្រឆាំងបាន​លើកឡើងនៅ​ខណៈ​ពេល​នោះថា ផែនការរបស់ប្តីប្រពន្ធលោក Mugabe បានត្រឹមបង្កើនទម្ងន់ដល់អម្រែក នៃខឿនសេដ្ឋកិច្ចកំពុងធ្លាក់ចុះស្រាប់។

គេនៅពុំទាន់ដឹងពីបំណងនៃការ “ប្រឹងប្រែង”របស់អតីតជំទាវទី១រូបនេះឡើយ ម្យ៉ាងទៀតរដ្ឋាភិបាលថ្មីរបស់ប្រទេសនេះ​ក៏ពុំ​ទាន់ឃើញមានមតិយោបល់អ្វីដែរ ។

ខណៈពេលដែលពួកគេកំពុងអាទិភាពដល់ការប្រឆាំងនឹងអំពើពុករលួយកំពុងរាលដាលពេញផ្ទៃប្រទេស។ រដ្ឋការថ្មីរបស់ហ្ស៊ីមបាវ៉េ ក៏កំពុង”ចោលភ្នែក” ឆ្ពោះរកអ្នកស្និទ្ធស្នាលជាមួយ​អតីតប្រធានាធិបតី Mugabe។ ជាក់ស្តែងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Emmerson Mnangagwa គឺជាមនុស្សដំបូងបានត្រូវតុលាការចោទប្រកាន់អំពើពុករលួយ៕ ដោយ ៖ សូយន

×