Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព័ត៌មាន​ថ្មី​បំផុត​ពី “MH 370 ក្នុងព្រៃ​ក្រាសកម្ពុជា​”

​នេះ​ជា​ចំណងជើង​ចុះផ្សាយ​លើ​គេហទំព័រ Vietnamnet បង្ហោះ​ផ្សាយ​នៅវេលា​ម៉ោង ១២​និង​១៣​នាទី ថ្ងៃទី ១៣ ខែ​កញ្ញា ឆ្នាំ ២០១៨ នេះ ។​

​តាម​នោះ​ក្រុម​អ្នកជំនាញការ​អាកាសច​រណ៍ បាន​ជួល​ឧទ្ធម្ភាចក្រ​រុករ​ក​យន្តហោះ MH 370 ក្នុងព្រៃ​ក្រាស ប្រទេស​កម្ពុជា ។​

​ផ្អែក​តាម​រូបភាព​ត្រូវបាន​រកឃើញ​តាមរយៈ Google Maps របស់ Ian Wilson ផលិតករ​វីដេអូ សញ្ជាតិ​អង់គ្លេស ដែល​ជឿជាក់ថា បាន​រកឃើញ​តម្រុយ MH 370 នៅ​តំបន់​ព្រៃ​ក្រៅ​រាជធានី​ភ្នំពេញ កម្ពុជា ។​

​តាមរយៈ​ព័ត៌មាន​ខាងលើ​មនុស្ស​១​ក្រុម ៣​នាក់ រួមមាន Zorba Parer ទីប្រឹក្សា​អាកាសចរណ៍ Narakang -​ពាណិជ្ជករ​នៅ​មូលដ្ឋាន និង​អ្នកកាសែត Michael Carr បាន​ជួល​ឧទ្ធម្ភាចក្រ​តម្លៃ ៣០០០​ដុល្លារ​/​ជើង ដើម្បី​ហោះហើរ​ពីលើ​ព្រៃ​ស្វែងរក ។​

​ក្រុម​អ្នកជំនាញការ​នេះ​បាន​ស្វែងរក​ពី​រយៈកម្ពស់ ១៥០​ម៉ែត្រ ពីលើ​ព្រៃ តែ​ពុំ​ប្រទះឃើញ MH 370 ទេ ។ ពួក​គេ​ជឿ​ថា​ពពក​ក្រាស ឬ​ពុំ​ទាន់​ចំកូអ័​រដោ​ណេ ទើប​ធ្វើឲ្យ​ដំណើរ​រុករក​នេះ​បរាជ័យ ។​

​លោក Parer ធ្លាប់​ធ្វើការ​ឲ្យ NASA ប្រាប់ថា ៖ “​យើងខ្ញុំ​ប្រឹង​សង្កេត​រក​បំណែក​របស់​យន្តហោះ​ដែល​អាច​ធ្លាក់ចុះ​នៅ​ទី​ណាមួយ​នោះ តែ​ពុំ​ឃើញ​អ្វី ។ យើងខ្ញុំ​ក៏​ពុំ​បាន​ឃើញ​តម្រុយ​នៃ​យន្តហោះ ឬ​សាកសព​អ្វី​ទេ ។ អ្វី​ដែល​យើងខ្ញុំ​ឃើញ​គឺ​សុទ្ធសឹង​ភ្នំ និង​ឧទ្យាន​ជាតិ ព្រមទាំង​ទីតាំង​បរបាញ់​សត្វព្រៃ​ខុសច្បាប់​” ។​

​លោក Parer និង​សមាជិក​ក្រុម​រុករក គឺជា​ជន​ដំបូង​បាន​ធ្វើ​ការស្វែងរក MH 370 ពីលើ​អាកាស ដោយ​ឧទ្ធម្ភាចក្រ ។ ដំបូង​ឡើយ​ពួក​គេ​ចង់​ស្វែងរក​តាម​ថ្មើរជើង ប៉ុន្តែ​តំបន់​ព្រៃ​នោះ​គ្រោះថ្នាក់​ពេក ។​

​នៅក្នុង​សប្តាហ៍​នេះដែរ ក្រុមហ៊ុន Space View របស់​ចិន​ក៏​ប្រមូលផ្តុំ​ការរុករក MH 370 ពី​លំហ តែ​ពួកគេ​ក៏​អះអាងថា ពុំ​ទាន់​ឃើញ​សញ្ញា​ណាមួយ​ពី​យន្តហោះ​ដែល​បាត់ស្រមោល​យ៉ាង​អាថ៌កំបាំង​ពី​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០១៤ ៕ ចន្ទ្រា​

×