យោងតាម Sinar Harian ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ កញ្ញា នៅវេលាម៉ោង ១០ និង៣០នាទី នៅពេលស្ត្រីអាយុ ២៧ ឆ្នាំ កំពុងដើរទៅផ្ទះរបស់នាង បន្ទាប់ពីនាងបានទៅកាន់ផ្សារទំនើបមួួយក្បែរនោះ នៅក្នុងប្រទេសម៉ាឡេស៊ី ។ ខណៈមេឃកំពុងភ្លៀង នាងក៏បានទទូឆ័ត្រ ហើយទើបដើរឆ្លងកាត់ផ្ទះប៉ុន្មានខ្នងប៉ុណ្ណោះ ស្រាប់តែបុរស២នាក់ជិះម៉ូតូឆ្លងកាត់នាង ។
ម្នាក់ក្នុងចំណោមពួកគេទាំងពីរ បានលោតចុះពីលើម៉ូតូ និងព្យាយាមឆក់យកសាក់កាដូពីខ្លួនរបស់នាង ។ ស្ត្រីនោះដែលត្រូវបានដឹងថាជាគ្រូបង្រៀន បានចាប់ផ្តើមស្រែកឡើង ក្នុងអំឡុងពេលតស៊ូក្រាញននៀលនឹងចោរនោះ ហើយចោរនោះបានវាយមកលើនាងយ៉ាងសន្ធាប់ ដើម្បីនាងព្រលែងកាបូបរបស់នាង ។
ចោរម្នាក់នោះ បានវាយក្បាលរបស់នាង ហើយខណៈព្យាយាមដង្ហើមយកសាក់កាដូ នាងត្រូវបានអូសនៅលើផ្លូវទៀតផង ។ សម្រែកខ្លាំងៗរបស់នាង បានធ្វើឲ្យមនុស្សនៅក្នុងផ្ទះចេញមកមើលអ្វីបានកើតឡើង ដែលធ្វើឲ្យពួកចោរទាំងពីរស្លន់ស្លោ និងប្រញាប់ប្រញាល់ចាកចេញពីនាំយកទៅជាមួយកាបូប ពីក្នុងសាក់កាដូររបស់ស្ត្រីរងគ្រោះ ។
នៅពេលនាងក្រោកឡើង និងដើរទៅអែបនឹងផ្ទះទល់មុខក្បែរនោះ ដើម្បីនិយាយទៅកាន់ម្ចាស់ផ្ទះដែលចេញមក ដើម្បីប៉ុនប៉ងសង្គ្រោះសង្គ្រោះនាង ភ្លាមៗនោះ ពួកចោរក៏បានជិះម៉ូតត្រឡប់ឆ្លងកាត់ផ្លូវដដែលវិញ ដែលហាក់ដូចជាពួកគេពុំពេញចិត្ត នូវរបស់មានតម្លៃដែលពួកគេប្លន់បានពីនាងពុំទាន់គ្រប់គ្រាន់ ។ ខណៈពេលនោះ នាងបានស្រែកម្តងទៀត ហើយចង់បោះកាបូបរបស់នាងចូលក្នុងផ្ទះ ប៉ុន្តែ នៅពេលពួកគេឃើញមនុស្សច្រើនពេកឈរនៅជុំវិញនោះ ពួកគេក៏បានជិះគេចខ្លួនយ៉ាងលឿន ។
ប៉ូលីសនិយាយថា ស្ត្រីរងគ្រោះ ពុំទទួលរងនូវការបាត់បង់លុយកាក់នោះទេ ប៉ុន្តែ នាងបានរងរបួសស្រាលនៅត្រង់ក្បាល, ជើង និងខ្នង ។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bukit Mertajam ដើម្បីព្យាបាលរបួស ។
បច្ចុប្បន្ននេះ ប៉ូលីសកំពុងព្យាយាមកំណត់អត្តសញ្ញាណជនសង្ស័យទាំងពីរ ដែលត្រូវបានដឹងថា មានអាយុប្រហែល ២០ ឆ្នាំ ៕ ឧត្តម (worldofbuzz)