រូបភាពផ្កាយរណបដែលត្រូវបាន Daily Mail បង្ហោះផ្សាយឃើញថា តំបន់ជាច្រើនលើពិភពលោក កំពុងប្រឈមមុខនឹង…ព្យុះ ។
ព្យុះ Florence កំពុងចូលកៀកឆ្នេរសមុទ្រ នៃរដ្ឋ Carolina ខាងជើងរបស់អាមេរិក ។
Helene និងព្យុះ Isaac កំពុងមានចលនានៅមហាសមុទ្រអាត្លង់ទិក ក្នុងពេលដែលព្យុះ 95L កំពុងបោះពួយទៅកាន់តំបន់សមុទ្រ Canibbean ។
Olivia កំពុងឆ្ពោះទៅកាន់ Hawaii ខណៈពេលព្យុះត្រូពិច Paul កំពុងមកដល់ឆ្នេរសមុទ្រខាងលិចរបស់ Mexico ។ ពេលខ្លះព្យុះនេះមានល្បឿន 160km/h ។
91W ព្យុះ Mang Khul និងព្យុះ Barijat កំពុងស្ថិតនៅខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចចលនាមកកាន់តំបន់អាស៊ីអាគ្នេយ៍ ។
ព្យុះ ៩ កំពុងអុកឡុក នៅតំបន់ច្រើនលើពិភពលោក ។
តាមអ្នកជំនាញការអំពីព្យុះនោះវត្ថុមានក្នុងពេលតែ១ នៃព្យុះនៅមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក ជារឿង “ចម្លែក” ។
ព្យុះ Florence , Isaac និង Helene កំពុងបោះពួយទៅកាន់ទ្វីបអាមេរិក ក្នុងនោះព្យុះ Florence អាចវាយប្រហារដែនគោក ។
ព្យុះ Barijat កំពុងទៅដល់ច្រកសមុទ្រ Luzon ចន្លោះប្រទេសហ្វីលីពីន និងដែនដោះតៃវ៉ាន់ ។ នៅពីក្រោយនោះគឺព្យុះសង្ឃរា Margkhut ដែលអាចវាយប្រហារហ្វីលីពីនក្នុងសប្តាហ៍នេះ ។ វាមានកម្លាំងខ្យល់ដល់ទៅ 254km/h ៕ ចន្ទ្រា