ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៣ខែកញ្ញា បានចេញសេចក្តីជូនដំណឹង សម្រេចលុបឈ្មោះនិងទទួលស្គាល់បេក្ខជនតំណាងរាស្ត្រីនីតិកាលទី៦ ក្នុងនោះគ.ជ.ប បានសម្រេចលុបឈ្មោះតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាចំនួន៥០នាក់ ដែលមានឋានៈជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អភិបាលរង ជាដើម ហើយជំនួសមកវិញនូវបេក្ខជនតំណាងរាស្ត្របម្រុងចំនួន៣៨រូប។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ គ.ជ.ប បានទទួលលិខិតស្នើសុំ ពីគណបក្សប្រជាជន កម្ពុជា ស្តីពីការប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៦ ដោយគណបក្សប្រជាជនកម្ពុជា បានជូន ដំណឹងថា “ថ្មីៗនេះ មានអ្នកតំណាងរាស្ត្រ និងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្ស តាមមណ្ឌលរាជធានី ខេត្តមួយចំនួនបានដាក់ពាក្យលាលែង”។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ គ.ជ.ប បានឯកភាពលុបឈ្មោះ និងទទួលស្គាល់បេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ អនុលោមតាមមាត្រា១៣៩ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា “សមាជិករដ្ឋសភា ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ទៅតាមករណីជាច្រើន តួយ៉ាង សាម៉ីខ្លួនសុំលាឈប់ជាលាយលក្ខណ៍អក្សរ ពីសមាជិករដ្ឋសភា។
សាម៉ីគណបក្សនោះ អាចស្នើជ្រើសតាំងសមាជិកថ្មី ជំនួសដោយជ្រើសរើសក្នុងចំណោមបេក្ខជន ដែលមានឈ្មោះតាមលំដាប់លេខរៀងក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៃមណ្ឌលបោះឆ្នោត របស់មណ្ឌលខ្លួនមកជំនួស ដោយមិនបាច់បោះឆ្នោតឡើងវិញ”៕ ដោយ ៖ បញ្ញាស័ក្តិ
សេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប ខាងក្រោម ៖