Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនអកត្ដញ្ញូគំរាមសម្លាប់ម្តាយបង្កេីត​បេីហ៊ានតែចូលផ្ទះ​ មិនព្រមលក់ទ្រព្យសម្បត្ដិ​  អោយមកខ្លួន ត្រូវសមត្ថកិច្ចចាប់ខ្លួន​   

កំពង់ស្ពឺ៖​ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់​ ពីលោកឧ​ត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​  លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបាលស្រុកាមគ្គីមុនីជ័យ​ បានបញ្ជាអោយកំលាំងជំនា​ញ​ចុះអន្ដរាគមន៍ករណីបង្កហឹ​ង្សាគំ​រាមសម្លាប់ម្ដាយបង្កេីត​ កាល​ពីវេលាម៉ោ​ង​១៤នឹង​៣០​នាទី ទទួលព័ត៌មានតាមរយៈទូរស័ព្ទ​ទាន់ហេតុការណ៍​ ទីតាំងកេីតហេតុ​នៅចំណុចភូមិអង្គសេរី​ ឃុំជេីងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់​ ជនបង្ក​ជាកូនបង្កេីត​ មានឈ្មោះ​ ផាត​ មាស​ ភេទប្រុស អាយុ២៣ឆ្នាំ​ រស់នៅភូមិឃុំខាងលើ​ ដោយកន្ល​ង​មកបានធ្វើសកម្មភាពវា​យដំទៅលេីម្តាយរបស់ខ្លួន​ជាញឹកញាប់​ ប៉ុន្ដែនឹក​ឃេីញថាជាកូនទេីបចេះតែទ្រាំចុង​ក្រោយដោយមេីលឃេី​ញពីមហន្ដរា​យ​កៀកទេីបដាច់ចិត្ដប្ដឹងសមត្ថកិច្ចឲ្យជួយអន្ដរាគមន៍តែ​ម្ដង​មិនបណ្តោ​យគ្រោះកាចដល់ជីវិតកេីតឡេីងបា​ន​ មានតែនគរបាលទេដែលគាត់ជន​រងគ្រោះសង្ឍឹម​  បំណងគំរាមសម្លាប់មិនអោយម្ដាយ​ចូលផ្ទះបានឡេីយ ដេីម្បីលួចទ្រព្យសម្បត្តិក្នុងផ្ទះយក​ល​ក់។

តាមចម្លេីយរបស់ជនសង្ស័​យបានឆ្លេីយសារ​ភាពថា​ ក​ន្លង​ម​ក​ខ្លួនពិតជាបា​នធ្វេីស​កម្មភាពវាយម្តាយ​ និងគំរាមស​ម្លាប់ប្រាកដមែន​ មកពីចង់យកទ្រព្យសម្បត្ដិលក់យ​កលុយទិញ​គ្រឿងញៀន​ បេីមិនអោយ​ គឺសម្លាប់។

    បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ ដើម្បីចា​ត់ការក​សាងសំណុំរឿង​បញ្ជូនមកស្នងការដ្ឋាននគរ​បាលខេត្ដអនុវត្ដតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×