នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការរគួរសមជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលន អង្គការសហប្រតិបត្តិការសៀងហៃបូក ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទី ក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងកម្ពុជា និង ចិន ហើយបានពិភាក្សាស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។ ភាគីទាំងពីរបានរំលឹកពីដំណើរ ទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តមប្រធានាធិបតី មកកាន់ប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ និងបានបញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តនូវកុងសង់ស៊ីសសំខាន់ៗដែលបានឯកភាព អំឡុងពេលដំណើរទស្សនកិច្ច និងការជំរុញចក្ខុវិស័យរួមគ្នានៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ។
ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់សារជាថ្មីនូវការគាំទ្រដ៏រឹងមាំរបស់ចិនសម្រាប់ការអភិវឌ្ឍ ការធ្វើទំនើបកម្ម និងសមាហរណកម្មក្នុងតំបន់របស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ អំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌទ្វេភាគីសំខាន់ៗ រួមមានកិច្ចសហប្រតិបត្តិការត្បូងពេជ្រ “ច្រករបៀងមច្ឆា និងអង្ករ” និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏យូរ អង្វែងរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្តី សង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រីកបន្ថែមទៀតនូវពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ការពង្រឹង ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ខ្ញុំចំពោះការ
អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ធំធេងនៃការបតិបតិការអស់បន្តគាំទ្ររបស់ប្រទេសចិន រួមមានគម្រោងគ្រប់គ្រងធនធានទឹកចំរុះហ្វូណនតេជោ និងការគ្រប់គ្រង ធនធានទឹក។ ឯកឧត្តមប្រធានាធិបតី បានលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យចូលរួម សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការអនុវត្តនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យបានទាន់ពេលវេលា សំដៅផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា រួមមានការឆបោកតាមអ៊ីនធឺណែត និងឧក្រិដ្ឋកម្មឆ្លង
ដែននានា។
ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់សាជាថ្មីនូវការ គាំទ្ររបស់ប្រទេសចិនចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ យន្តការសង្កេត អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ឯកឧត្តម ប្រធានាធិបតីក៏បានប្រកាសថា ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាដើម្បីគាំទ្រដល់ការ កសាងឡើងវិញ និងការស្តារជីវភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ នាពេលថ្មីៗនេះ។
ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទី ដ៏សំខាន់ និងប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ថា ការគាំទ្រឥតងាកររបស់ប្រទេសចិនសម្រាប់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទ ឈប់បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងការបង្កើត ក្រុមអ្នកសង្កេតការណ៍អាស៊ានដំបូង (AOT) គឺមិនអាចខ្វះបានក្នុងការស្ដារសន្តិភាព ស្ថិរភាព និង ប្រក្រតីភាពនៅតាមព្រំដែន។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រធានាធិបតី សម្រាប់ជំនួយមនុស្សធម៌ដ៏សប្បុរស ដែលមានសារៈសំខាន់ក្នុងការកសាងឡើងវិញនូវ សហគមន៍ដែលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងសម្រាលទុក្ខលំបាកដែលប្រជាពលរដ្ឋ នៅតំបន់រងផលប៉ះពាល់បានប្រឈម។
ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើក កម្ពស់ទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែមានកម្រិតខ្ពស់បន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បានសន្យាបន្ត ធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាភាពជាដៃគូឱ្យទទួលបានផលប្រយោជន៍ជាក់ស្ដែង សម្រាប់ប្រជាជន ទាំងពីរ និងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី






