Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅជ្រៃធំ

កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានទទួលសេចក្តីរាយការណ៍ពីមហាជនឲ្យដឹងថា ៖ រសៀលថ្ងៃទី31ខែសីហាឆ្នាំ2025 មានករណីចាប់ជំរិតជនជាតិចិន នៅជ្រៃធំ ស្លាក​លេខ​រថយន្ត​ដែល​ប្រើ​សម្រាប់​ការ​ចាប់​ជំរិត​នោះ គឺ 2CG-9786 ។

ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាបបង្រ្កាបករណីខាងលើ ជាលទ្ធផល នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន០៥នាក់ និងចាប់យកវត្ថុតាង រថយន្តចំនួន០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×